
កម្មាភិបាលនិងតំណាងជនវៀតណាមនៅមីយ៉ាន់ម៉ាទទួលស្វាគមន៍អគ្គលេខាបក្សលោក Nguyen Phu Trong
នៅព្រលានយន្តហោះអន្តរជាតិ Nay Pyi Taw (រូបថត៖TTXVN)
នារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ ពិធីទទួលបដិសណ្ឋាកិច្ចអគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong បានប្រព្រឹត្តទៅនៅរដ្ឋធានី Nay Pyi Taw របស់មីយ៉ាន់ម៉ា ក្រោមអធិបតីភាពរបស់ប្រធានាធិបតីប្រទេសម្ចាស់ផ្ទះលោក Htin Kyaw។ បន្ទាប់នោះ អគ្គលេខាបក្សលោក Nguyen Phu Trong និងប្រធានាធិបតី លោក Htin Kyaw បានដំណើរការកិច្ចចរចា។ បញ្ចប់កិច្ចចរចារនេះ ថ្នាក់ដឹកនាំទាំង២រូបបានអញ្ជើញជាសហអធិបតីសន្និសីទកាសែត ដោយប្រកាសលទ្ធផលធ្វើការរវាងភាគីទាំង២។ តាមនោះ ថ្នាក់ដឹ់កនាំនៃប្រទេសទាំង២ឯកភាពបង្កើតទំនាក់ទំនងដៃគូសហប្រតិបតិ្តការលើគ្រប់វិស័យរវាងវៀតណាមនិងមីយ៉ាន់ម៉ា។ ភាគីទាំង២ក៏ចែករំលែកព័ត៌មាននិងទស្សនៈជាច្រើនស្ដីពីបញ្ហានានារបស់អាស៊ាន តំបន់និងអន្តរជាតិ។ ប្រធានាធិបតីលោក Htin Kyaw សង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចថ្នាក់រដ្ឋរបស់អគ្គលេខាបក្សលោក Nguyen Phu Trong លើកនេះបានបើកចេញទំព័រថ្មីក្នុងទំនាក់ទំនងរ វាងប្រទេសទាំង២ ហើយអះអាងថា មីយ៉ាន់ម៉ាគោរពទំនាក់ទំនង ជាមួយប្រទេសអាស៊ាននានាដែលក្នុងនោះមានវៀតណាមផង។
ក្នុងឱកាសនេះដែរ អគ្គលេខាបក្សលោក Nguyen Phu Trong និងប្រធានាធិបតីលោក Htin Kyaw បានអញ្ជើញធ្វើកសិណសាក្សីពិធីចុះហត្ថលេខាលើឯកសារសហប្រតិបតិ្តការចំនួន៤រវាងវៀតណាមនិងមីយ៉ាន់ម៉ា លើវិស័យពាណិជ្ជកម្ម វប្បធម៌ គយនិងអប់រំ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម