ព័ត៌មាន

វៀតណាមនិងបេឡារុសនៅមានសក្កានុភាពជាច្រើនដើម្បីការអភិវឌ្ឍន៍


 អនុប្រធានាធិបតីបេឡារុស លោក V. Semashko អញ្ជើញទទួលប្រធានរដ្ឋវៀតណាមលោកTran Dai Quang
និងលោកជំទាវនៅប្រលានយន្តហោះអន្តរជាតិ Minsk   (រូបថតៈ Nhan Sáng/TTXVN)

អ​ញ្ជើញ​ឆ្លើយសំភាសន៍ជាមួយស្ថានី យ៍ទូរទស្សន៍មជ្ឈឹម​បេឡារុសក្នុងឱកា​សនៃ ដំណើរទស្សនកិច្ចជា​ផ្លូវការ​នៅ​បេឡារុស ប្រ​ធានរដ្ឋវៀតណាម លោក Tran Dai Quang​ បានសង្កត់ធ្ង​ន់ថា ទំនាក់​ទំនងរ​វាងវៀត​ណាមនិង​បេឡារុសនៅ​មានសក្កានុ​​ភាពជាច្រើន សម្រាប់ការអភិវឌ្ឍន៍ខ្លាំងក្លា និងមានប្រសិទ្ធភាពនា​ពេលខាងមុខ។

កិច្ចព្រម​ព្រៀងសំខាន់មួយចំនួនដែលបានចុះហត្ថ​លេខានិងមានសុពល​ភាព លើវិស័យ សេដ្ឋកិច្ច-ពាណិជ្ជកម្ម​ដូចជា​ កិច្ច​ព្រមព្រៀងពាណិជ្ជកម្មសេរីវៀត​ណាម -EAEU​ និងពិ​ធីសារវៀតណាម-បេឡារុស ស្តីពីការ​ជួយ​ឧបត្ថម្ភ​ផលិតម​ធ្យោបាយ​ដឹកជញ្ជូន បំពាក់ម៉ាស៊ីននៅលើដែ​នដីវៀតណាមនោះ នឹងបង្កើត​ការផ្លាស់​ប្តូរយ៉ាង​ខ្លាំង​ក្នុង​ទំនាក់​ទំនង​ សហប្រតិបត្តិ​ការទ្វេ​ភាគី។
       
លោក Tran Dai Quang បានចាត់ទុកថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀត ណាម-សហភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប (EAEU)​ នាំមកឱកាសល្អសម្រាប់​អភិវឌ្ឍន៍ទំ នាក់ទំនង​សេដ្ឋកិច្ច​ពាណិជ្ជកម្ម រវាងវៀត​ណាម​ជាមួយ​បេឡារុស។ វៀត​ណាម​នឹងខិត ខំប្រឹងប្រែងដើម្បីបេឡារុ​សនិងបណ្តាប្រទេស EAEU បើកទូលាយកិច្ចសហប្រតិ​បត្តិ ការសេដ្ឋ​កិច្ច ពាណិ​ជ្ជកម្មជាមួយ​សហគម​ន៍អាស៊ាន។ លោក Tran Dai Qu​ang ជឿ ជាក់ថា វៀតណាមនិង​បេឡារុស​នឹងក្តាប់​ជាប់នូវ​ឱកាសថ្មី​ ជម្រុញកិច្ចសហប្រតិបត្តិ កា​រលើគ្រប់វិស័យ ដើម្បីផលប្រយោ​ជន៍របស់​ប្រជាជននៃ​ប្រទេស​ទាំង​ពីរ ដើម្បីស​ន្តិ​ភាព ស្ថិរភាពនិងការអភិវឌ្ឍ​ន៍ក្នុងតំបន់ និងលើពិភពលោក៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top