ព័ត៌មាន

វៀតណាមនិងបណ្តាប្រទេសអាស៊ានខិតខំធានាសុខុមាលភាពសង្គមនិងសុភមង្គលសម្រាប់ពលរដ្ឋអាស៊ានទាំងអស់

កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី១១ ស្តីពីសុខុមាលភាពសង្គមនិងការអភិវឌ្ឍន៍ ក្រោមប្រធានបទ "ពន្លឿនការអនុវត្តការសន្យារបស់អាស៊ានស្តីពីសមភាពយេនឌ័រ តាមរយៈការផ្គួបបញ្ចូលយេនឌ័រ និងសមាហរណកម្មសង្គម" បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៥ ខែឧសភានេះ ក្នុងទម្រង់តាមអ៊ីនធឺណែត។

កិច្ចប្រជុំនេះមានការចូលរួមពីរដ្ឋមន្ត្រី ប្រធានគណៈប្រតិភូទទួលបន្ទុកសុខុមាលភាពសង្គមនិងការអភិវឌ្ឍនៃប្រទេសសមាជិកអាស៊ានទាំង១០ និងអគ្គលេខាធិការអាស៊ាន ក្រោមអធិបតីភាពរបស់ប្រទេសម៉ាឡេស៊ី។

អញ្ជើញចូលរួមសន្និសីទពីទីតាំងភភ្ជាប់បណ្តាញនៅទីក្រុងហាណូយ ប្រធានគណៈប្រតិភូវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច លោក Le Tan Dung បានសង្កត់ធ្ងន់ថា ជាមួយនឹងកម្លាំងពលករជាស្ត្រីមានចំនួន ២៣,៥លាននាក់ ស្មើនឹង ៤៦,៥% នៃកម្លាំងពលកម្មរបស់ប្រទេសទាំងមូល វៀតណាមតែងតែប្តេជ្ញាលើកកម្ពស់សមភាពយេនឌ័រ និងពង្រឹងសិទ្ធិរបស់ស្ត្រីជាពិសេសក្នុងវិស័យការងារ។ វៀតណាមបានកំណត់គោលដៅធានាសុខុមាលភាពសង្គមជាខ្លឹមសារសំខាន់មួយនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ប្រទេសជាតិ។ ក្នុងពេលជាមួយគ្នានោះ សុក្រឹត្យក្របខ័ណ្ឌច្បាប់ជាជំហានៗ ដើម្បីធានាសិទ្ធិនិងផលប្រយោជន៍សម្រាប់មនុស្សចាស់ ជនពិការ និងកុមារ ទាក់ទងនឹងសេវាសង្គមជាមូលដ្ឋាន៖ “វៀតណាមមានបំណងចង់រួមដៃជាមួយអាស៊ាន ក្នុងការជំរុញនិងសុក្រឹត្យក្របខ័ណ្ឌច្បាប់ ដើម្បីធានាសិទ្ធិ ផលប្រយោជន៍និងលទ្ធភាពទទួលបានសេវាសង្គមជាមូលដ្ឋានរបស់ជនចាស់ជរានិងកុមារ។ វៀតណាមប្តេជ្ញាធ្វើការជាមួយបណ្តាប្រទេសសមាជិកអាស៊ាន ដើម្បីលើកកម្ពស់ការយល់ដឹង កិច្ចសហប្រតិបត្តិការ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីធានាសុខុមាលភាពសង្គម និងសុភមង្គលរបស់ប្រជាពលរដ្ឋអាស៊ានទាំងអស់ និងមិនទុកឱ្យនរណាម្នាក់នៅពីក្រោយឡើយ"៕


top