ព័ត៌មាន

វៀតណាមនិងទ្រីនីដាដនិងតូបាហ្គោ បង្កើតទំនាក់ទំនងការទូត

ជាមួយនឹងការបង្កើតទំនាក់ទំនងការទូតជាមួយ ទ្រីនីដាដនិងតូបាហ្គោ គិតត្រឹម ពេលនេះ វៀតណាមមានទំនាក់ទំនងការទូតជាផ្លូវការជាមួយប្រទេសទាំង ៣៥ នៅ ទ្វីបអាមេរិក និង ប្រទេសចំនួន ១៩២ លើពិភពលោក។
ពិធីចុះហត្ថលេខាលើ "សេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតទំនាក់ទំនងការទូតរវាង សាធារណៈរដ្ឋសង្គមនិយមវៀតណាម និងសាធារណៈរដ្ឋទ្រីនីដាដនិងតូបាហ្គោ"។ (រូបថត៖ baoquocte.vn)

កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្នាក់ការស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គ ការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មវៀតណាម និងលោកឯកអគ្គរដ្ឋទូត Dennis Francis ប្រធានស្ថានបេសកកម្មទ្រីនីដាដនិងតូបាហ្គោប្រចាំនៅអង្គការសហប្រជាជាតិ បានចុះហត្ថលេខាលើ "សេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតទំនាក់ទំនងការទូតរវាង សាធារណៈរដ្ឋសង្គមនិយមវៀតណាម និងសាធារណៈរដ្ឋទ្រីនីដាដនិងតូបាហ្គោ"។តាមនោះ វៀតណាម និង ទ្រីនីដាដនិងតូបាហ្គោ បានយល់ព្រមផ្លាស់ប្តូរតំណាង ការទូតនៅថ្នាក់ឯកអគ្គរដ្ឋទូត ក្រោមអនុសញ្ញាទីក្រុងវីយ៉ែនឆ្នាំ ១៩៦១ ស្តីពីទំនាក់ ទំនងការទូត។

ជាមួយនឹងការបង្កើតទំនាក់ទំនងការទូតជាមួយ ទ្រីនីដាដនិងតូបាហ្គោ គិតត្រឹម ពេលនេះ វៀតណាមមានទំនាក់ទំនងការទូតជាផ្លូវការជាមួយប្រទេសទាំង ៣៥ នៅ ទ្វីបអាមេរិក និង ប្រទេសចំនួន ១៩២ លើពិភពលោក តាមនោះបន្តបង្ហាញនូវគោល នយោបាយកិច្ចការបរទេស ដោយធ្វើពិពិធកម្មនិងពហុភាគីភាវូបនីយកម្មទំនាក់ទំនង អន្តរជាតិ យកចិត្តទុកដាក់ដល់ការអភិវឌ្ឍទំនាក់ទំនងជាមួយតំបន់អាមេរិកឡាទីន និងការាបៀន៕


top