ព័ត៌មាន វៀតណាមនិងទួរគីពង្រឹងកិច្ចសហប្រតិបត្តិការ ជំរុញសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព 22/09/2026 កាលពីថ្ងៃទី ២១ ខែកញ្ញា (ម៉ោងក្នុងតំបន់) នៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៨១ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក To Lam បានជួបសន្ទនាទ្វេភាគីជាមួយប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក To Lam បានជួបសន្ទនាទ្វេភាគីជាមួយប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan។ (រូបថត៖ TTXVN)នៅក្នុងជំនួបនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក To Lam បានចាត់ទុកថា ភាគីទាំងពីរគួរតែពង្រឹងកិច្ចសហប្រតិបត្តិការ ពង្រីកតួនាទីក្នុងការជំរុញសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ហើយបានស្នើឱ្យប្រទេសទាំងពីរស្រាវជ្រាវរួមគ្នា និងឯកភាពលើសេចក្តីថ្លែងការណ៍រួមអំពីការលើកកម្ពស់ទំនាក់ទំនងវៀតណាម-ទួរគីទៅជាភាពជាដៃគូយុទ្ធសាស្ត្រ ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី បង្កើនការជួបប្រាស្រ័យ ការផ្លាស់ប្តូរគណៈប្រតិភូ ជាពិសេសនៅកម្រិតខ្ពស់។ ក្នុងពេលជាមួយគ្នានោះ ភាគីទាំងពីររួមគ្នាឆ្ពោះទៅរកគោលដៅទំហំពាណិជ្ជកម្មចំនួន ៤ ពាន់លានដុល្លារអាមេរិក តាមរយៈការទទួលស្គាល់របស់ទួរគីចំពោះយន្តការសេដ្ឋកិច្ចទីផ្សាររបស់វៀតណាម ការបើកទីផ្សាររបស់គ្នាទៅវិញទៅមក និងការកាត់បន្ថយរបាំងពាណិជ្ជកម្ម; ពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យយុទ្ធសាស្ត្រ និងសក្តានុពល ដូចជា ឧស្សាហកម្មការពារជាតិ សន្តិសុខ អាហារហាឡាល វិទ្យាសាស្ត្រ បច្ចេកវិទ្យា ភស្តុភារកម្ម និងកិច្ចសហប្រតិបត្តិការរវាងបណ្ដាមូលដ្ឋាន។ លោកប្រធានាធិបតី Recep Tayyip Erdogan បានស្នើឱ្យប្រទេសទាំងពីរបង្កើនការសម្របសម្រួល និងធ្វើការរួមចំណែកប្រកបដោយការទទួលខុសត្រូវចំពោះកិច្ចខិតខំប្រឹងប្រែងសន្តិភាព និងការដោះស្រាយជម្លោះនៅមជ្ឈិមបូព៌ា។មេដឹកនាំទាំងពីរបានឯកភាពគ្នាបង្កើនការពិគ្រោះយោបល់ ការសម្របសម្រួល និងការគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាពហុភាគី; ពង្រីកតួនាទីជាស្ពានជំរុញកិច្ចសហប្រតិបត្តិការ ពហុភាគីនិយម ការគោរពច្បាប់អន្តរជាតិ និងការរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ រវាងវៀតណាម និងក្រុមប្រទេសមានសេដ្ឋកិច្ចអភិវឌ្ឍន៍និងទើបលេចចេញឈានមុខគេ (G20) អង្គការសម្រាប់កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD); រវាងប្រទេសទួរគីនិងអាស៊ាន និងវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC)៕

កាលពីថ្ងៃទី ២១ ខែកញ្ញា (ម៉ោងក្នុងតំបន់) នៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៨១ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក To Lam បានជួបសន្ទនាទ្វេភាគីជាមួយប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក To Lam បានជួបសន្ទនាទ្វេភាគីជាមួយប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan។ (រូបថត៖ TTXVN)នៅក្នុងជំនួបនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក To Lam បានចាត់ទុកថា ភាគីទាំងពីរគួរតែពង្រឹងកិច្ចសហប្រតិបត្តិការ ពង្រីកតួនាទីក្នុងការជំរុញសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ហើយបានស្នើឱ្យប្រទេសទាំងពីរស្រាវជ្រាវរួមគ្នា និងឯកភាពលើសេចក្តីថ្លែងការណ៍រួមអំពីការលើកកម្ពស់ទំនាក់ទំនងវៀតណាម-ទួរគីទៅជាភាពជាដៃគូយុទ្ធសាស្ត្រ ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី បង្កើនការជួបប្រាស្រ័យ ការផ្លាស់ប្តូរគណៈប្រតិភូ ជាពិសេសនៅកម្រិតខ្ពស់។ ក្នុងពេលជាមួយគ្នានោះ ភាគីទាំងពីររួមគ្នាឆ្ពោះទៅរកគោលដៅទំហំពាណិជ្ជកម្មចំនួន ៤ ពាន់លានដុល្លារអាមេរិក តាមរយៈការទទួលស្គាល់របស់ទួរគីចំពោះយន្តការសេដ្ឋកិច្ចទីផ្សាររបស់វៀតណាម ការបើកទីផ្សាររបស់គ្នាទៅវិញទៅមក និងការកាត់បន្ថយរបាំងពាណិជ្ជកម្ម; ពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យយុទ្ធសាស្ត្រ និងសក្តានុពល ដូចជា ឧស្សាហកម្មការពារជាតិ សន្តិសុខ អាហារហាឡាល វិទ្យាសាស្ត្រ បច្ចេកវិទ្យា ភស្តុភារកម្ម និងកិច្ចសហប្រតិបត្តិការរវាងបណ្ដាមូលដ្ឋាន។ លោកប្រធានាធិបតី Recep Tayyip Erdogan បានស្នើឱ្យប្រទេសទាំងពីរបង្កើនការសម្របសម្រួល និងធ្វើការរួមចំណែកប្រកបដោយការទទួលខុសត្រូវចំពោះកិច្ចខិតខំប្រឹងប្រែងសន្តិភាព និងការដោះស្រាយជម្លោះនៅមជ្ឈិមបូព៌ា។មេដឹកនាំទាំងពីរបានឯកភាពគ្នាបង្កើនការពិគ្រោះយោបល់ ការសម្របសម្រួល និងការគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាពហុភាគី; ពង្រីកតួនាទីជាស្ពានជំរុញកិច្ចសហប្រតិបត្តិការ ពហុភាគីនិយម ការគោរពច្បាប់អន្តរជាតិ និងការរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ រវាងវៀតណាម និងក្រុមប្រទេសមានសេដ្ឋកិច្ចអភិវឌ្ឍន៍និងទើបលេចចេញឈានមុខគេ (G20) អង្គការសម្រាប់កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD); រវាងប្រទេសទួរគីនិងអាស៊ាន និងវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC)៕