ព័ត៌មាន

វៀតណាមនិងជប៉ុនពូនជ្រុំទំនាក់ទំនងសហប្រតិបត្តិការឡើងកំពស់ថ្មី


លោក Pham Minh Chinh អញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម
និងឧស្សាហកម្មជប៉ុន លោក Seko Hiroshige (រូបថតៈ vtv.vn)

នៅទីនេះ លោក Pham Minh Chinh បានវាយតម្លៃខ្ពស់នូវលទ្ធផលនិងស្ថានភាពសហប្រតិបត្តិការលើវិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្មរវាងប្រ ទេសទាំងពីរ ព្រមទាំងស្នើឲ្យក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាមនិងក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្មនិងឧស្សាហកម្មជប៉ុន បន្តបន្កើនកិច្ច សហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ឧស្សាហកម្មនិងថាមពលរវាងប្រទេសទាំងពីរ។ លោក Pham Minh Chinh បានស្នើឲ្យភាគីជប៉ុន បន្តជួយ ឧបត្ថម្ភវៀតណាមចូលរួមក្នុងដំណើរការធ្វើសមាហរណកម្មតំបន់និងអន្តរជាតិ ជាពិសេស លើកកំពស់សមត្ថភាពចចារនិងប្រតិបត្តិរាល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មី។

រីឯខ្លួនវិញ រដ្ឋមន្ត្រី លោក Seko Hiroshige បានអះអាងថា នាពេលខាងមុខ ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្មនិងឧស្សាហកម្មជប៉ុន នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួង ស្ថាប័ននានារបស់វៀតណាម ដើម្បីរួមចំណែកបង្កើនថែមទៀតនូវទំនាក់ទំនងយ៉ាងល្អប្រសើរវៀតណាម-ជប៉ុនផងដែរ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម



top