ព័ត៌មាន

វៀតណាមនិងចិនមានកិច្ចសន្ទនាយុទ្ធសាស្ត្រផ្នែកការពារជាតិ

ភាគីទាំងពីរក៏បានឯកភាពវាយតម្លៃថា កិច្ចសហប្រតិបត្តិការការពារជាតិរវាងវៀតណាមនិងចិន ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ត្រូវបានពង្រីកឥតឈប់ឈរ ហើយមានទម្រង់នៃកិច្ចសហប្រតិបត្តិការជាច្រើនផងដែរ ។

លោកឧត្តមសេនីយ៍ឯកបំរុង Hoang Xuan Chien អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម និងសមាជិកក្នុងគណៈប្រតិភូ (រូបថត៖ qdnd.vn)



នារសៀលថ្ងៃទី ២៣ ខែមេសា កិច្ចសន្ទនាយុទ្ធសាស្ត្រការពារជាតិថ្នាក់អនុរដ្ឋមន្រ្តី វៀតណាម - ចិនលើកទី ៧ បានប្រព្រឹត្តទៅនៅទីក្រុងដុងស៊ីង (Dongxing) ខេត្តក្វាងស៊ី (ចិន) ក្រោមអធិបតីភាពរបស់ លោកឧត្តមសេនីយ៍ឯកបំរុង Hoang Xuan Chien អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម និងឧត្តមសេនីយ៍ទោ លោក Shao Yuan Ming អនុប្រធានសេនាធិការនៃសេនាធិការដ្ឋានចម្រុះចំណុះគណៈកម្មាធិការយោធាកណ្តាលបក្សរបស់ចិន។ កិច្ចសន្ទនានេះទទួលបានជោគជ័យដ៏ផ្លែផ្កា ដែលក្នុងនោះ ភាគីទាំងពីរបានផ្លាស់ប្តូរគ្នាអំពីស្ថានភាពពិភពលោកក្នុងតំបន់ និងបញ្ហាដែលមានការយកចិត្តទុកដាក់ដូចគ្នាផងដែរ។

ទន្ទឹមនឹងនេះដែរ ភាគីទាំងពីរក៏បានឯកភាពវាយតម្លៃថា កិច្ចសហប្រតិបត្តិការការពារជាតិរវាងវៀតណាមនិងចិន ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ត្រូវបានពង្រីកឥតឈប់ឈរ ហើយមានទម្រង់នៃកិច្ចសហប្រតិបត្តិការជាច្រើនផងដែរ ។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់គ្នាដោយស្មោះត្រង់អំពីបញ្ហាដែនសមុទ្រ។ ទាក់ទងនឹងទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ភាគីទាំងពីរបានឯកភាពគ្នាបន្តការអនុវត្តលើវិស័យកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពយោងតាមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា ជាពិសេសសេចក្តីប្រកាសចក្ខុវិស័យរួមស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិរហូតដល់ឆ្នាំ ២០២៥ រវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរនិងកិច្ចសហការយ៉ាងជិតស្និទ្ធក្នុងការគ្រប់គ្រងនិងត្រួតពិនិត្យការធ្វើការចេញ-ចូល ក៏ដូជជាការឆ្លងព្រំដែនខុសច្បាប់ជាដើមផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម


top