ព័ត៌មាន

វៀតណាមនិងចិនជម្រុញកិច្ចសហប្រតិបត្តិការមិត្តភាពនិងសហប្រតិបត្តិការលើគ្រប់វិស័យ


ទិដ្ឋភាពនៃកិច្ចប្រជុំ

នាពេលល្ងាចថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ ក្នុងឱកាស​ដឹកនាំ​គណៈប្រតីភូ​វៀត​ណាម​ទៅបំពេញ​ទស្សនកិច្ច​ការងារ នៅចិន និងចូល​រួមកិច្ច​ប្រជុំលើក​ទី១០ នៃគណៈ​កម្មាធិការបញ្ជាណែនាំ កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​វៀត​ណាម​ ចិន តាម​សេចក្តី​អញ្ជើញ​របស់​​សមាជិក​ក្រុមប្រឹក្សារដ្ឋ​ចិន លោក Yang Jiechi  ឧបនាយរដ្ឋមន្ត្រី និងជា​​រដ្ឋមន្ត្រី​ការបរទេស​​វៀតណាម លោក​ Pham Binh Minh បាន​អញ្ជើញ​ជួបសន្ទនាជាមួយ ​លោក​ Yu Zhengsheng ​ប្រធាន​សភាប្រឹក្សា​នយោបាយ​​ប្រជាជន​ទូទាំង​​ប្រទេស​ចិន នៅទីក្រុង​ប៉េកាំង។​ ក្នុងជំនួបនេះ លោក Pham Binh Minh បានអះអាងថា បក្ស រដ្ឋ និងប្រជាជន​វៀតណាម​ជានិច្ចកាល​យក​ចិត្តទុកដាក់​ លើការ​អភិវឌ្ឍន៍​ស្ថិរភាពនិងប្រ​កបដោយចីរភាព​​សម្រាប់​ទំនាក់​ទំនង​សហប្រតិបត្តិ​ការ​យុទ្ធសាស្ត្រ លើគ្រប់វិស័យ ជាមួយ​បក្ស រដ្ឋ និង​ប្រជាជ​ន​ចិន​។ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក​ Pham Binh Minh បានសង្កត់ធ្ងន់ថា ភាគីទាំងពីរគប្បីរក្សាការផ្លាស់ប្តូរ​គណៈ​ប្រតិ​ភូ​បង្កើន​ការជឿជាក់​នយោបាយ​ ជា​ពិសេស ​ពង្រឹងនិងពង្រីកទំនាក់ទំនង មិត្តភាព​ជា​ប្រពៃណី រវាងប្រទេសទាំងពីរ។ តាមលោក​ Pham Binh Minh ថា​​គ្រប់​គ្រង ល្អការខ្វែង​គំនិត ដោះស្រាយ​ដោយសន្តិវិធី​ជំលោះ លើ​សមុទ្រ​ឲ្យសមស្រប​ នឹងច្បាប់ អន្តរជាតិ​​​និង​អនុសញ្ញា​អ.ស.ប ស្តីពីច្បាប់​សមុទ្រ​ឆ្នាំ១៩៨២ គឺសមស្រប​នឹងផលប្រយោជន៍​សារវ័ន្ត​របស់​ប្រទេសទាំង​ពីរ ក៏ដូច​ជា​មាន​​​អត្ថប្រយោជន៍សម្រាប់ការរក្សាសន្តិភាព​ និង​ស្ថិរភាព​ក្នុង​តំបន់​និង​លើពិភព​លោក។
 
រីឯខ្លួនវិញ ប្រធានសភាប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំង​ប្រទេស​ចិន លោក​​ Yu Zhengsheng បានអះអាងថា ចិនគោរព​​និងមាន​បំណង​ជម្រុញ​ទំនាក់ទំនង​អ្នក​ជិតខាងជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ លើគ្រប់​វិស័យ​​ជាមួយ​​វៀត​ណាម​។ ចិន​ត្រៀមជា​ស្រេចរួមជាមួយ​វៀតណាមបង្កើន កិច្ច​សហប្រតិបត្តិ​ការ​លើគ្រប់​វិស័យ គ្រប់​គ្រង​ល្អការខ្វែង​គំនិតលើសមុទ្រ រួមចំណែករក្សាស​ន្តិ​ភាព ស្ថិរភាព និងភាពសម្បូរ​រុង​រឿងក្នុងតំបន់៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម


top