ព័ត៌មាន

វៀតណាមនិងគុយវ៉ែតជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល

នារសៀលថ្ងៃទី៩ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រី គុយវ៉ែត សេក អាមេដ អាប់ឌុលឡា អាល់-អាម៉ាដ អាល់-សាបា។

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ អញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយលោកនាយករដ្ឋមន្ត្រីគុយវ៉ែត សេក អាមេដ អាប់ឌុលឡា អាល់-អាម៉ាដ អាល់-សាបា (រូបថត៖ VNA) 

ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ បានស្នើឱ្យភាគីទាំងពីរបន្តលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-គុយវ៉ែត ឲ្យមានការអភិវឌ្ឍជាក់ស្តែងនិងមានប្រសិទ្ធភាព។ ដោយសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះជម្លោះបច្ចុប្បន្ននៅមជ្ឈិមបូព៌ា លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា គុយវ៉ែតនិងប្រទេសពាក់ព័ន្ធនឹងបន្តអនុវត្តការអត់ធ្មត់ លើកកម្ពស់កិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយភាពតានតឹង និងស្វែងរកដំណោះស្រាយដោយសន្តិវិធីសម្រាប់តំបន់ ផ្អែកលើការគោរពច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធានាសិទ្ធិស្របច្បាប់របស់គ្រប់ភាគីទាំងអស់។ វៀតណាមត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមចំណែកជាវិជ្ជមានដល់ដំណើរការនេះ។

លោកនាយករដ្ឋមន្ត្រីគុយវ៉ែត សេក អាមេដ អាប់ឌុលឡា អាល់-អាម៉ាដ អាល់-សាបា បានអះអាងថា នឹងសម្របសម្រួលដោយធានាសុវត្ថិភាពរបស់ពលរដ្ឋ វៀតណាមនៅក្នុងប្រទេសគុយវ៉ែត និងសម្រួលដល់ការជម្លៀសពលរដ្ឋវៀត ណាមក្នុងករណីចាំបាច់។ ជាមួយគ្នានោះ ឯកភាពសម្របសម្រួលជាមួយដៃគូពាក់ព័ន្ធ ដើម្បីពិចារណាបន្តការផ្គត់ផ្គង់ប្រេងឆៅដល់វៀតណាម និងពង្រឹងកិច្ចសហប្រតិបត្តិការថាមពលរវាងប្រទេសទាំងពីរនាពេលខាងមុខ៕


top