ព័ត៌មាន

វៀតណាមនិងគុយបាបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យកីឡា

នារសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៨ ក្នុងក្របខ័ណ្ឌនៃកម្មវិធីធ្វើការរបស់គណៈប្រធានវិទ្យា ស្ថានកីឡានិងកំសាន្តគុយបា (INDER) នៅវៀតណាមនោះ លោក Antonio Eduardo Becali Garrido ប្រធាន INDER បានទៅទស្សនានិង​ជួប​ធ្វើការនៅមណ្ឌល ហ្វឹកហាត់និងប្រកួតកីឡាហាណូយ។

តំណាងនានាថតរូបអនុស្សាវរីយ៍

ទទួលជួបជាមួយគណៈប្រតិភូ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា Vuong Bich Thang បានអះអាងថា មណ្ឌលហ្វឹកហាត់នេះ ជាមណ្ឌលមួយក្នុងចំណោមមណ្ឌលបណ្តុះបណ្តាលកីឡាករទំនើបបំផុតនៅវៀតណាម។

រីឯប្រធាន INDER បានឲ្យដឹងថា គុយបាកំពុងយកចិត្តទុកដាក់លើការបណ្តុះបណ្តាលឲ្យជំនាន់កីឡាករវ័យក្មេងមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីដណ្តើមបានមេដាយនៅ Olympic តូក្យូ នាឆ្នាំ២០២០ខាងមុខ។ ដំណើរទស្សនកិច្ចនេះរបស់គណៈប្រតិភូនៅមណ្ឌលគឺសំដៅស្វែងរកទីកន្លែងហ្វឹកហាត់ល្អសម្រាប់កម្រុមជម្រើសនានារបស់​គុយ​បា ជួយឲ្យកីឡាកររបស់ប្រទេសខ្លួនស៊ាំជាមួយពេលវេលា អាកាសធាតុ មុននឹងចូលរួមការប្រកួត Olympic តូក្យូ ២០២០។ នេះជាកិច្ចសហប្រតិបត្តិការនាំមកផលប្រយោជន៍សម្រាប់ភាគីទាំងពីរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top