ព័ត៌មាន

វៀតណាមនិងក្រុមប្រឹក្សាសន្តិសុខ៖ ការដោះស្រាយជម្លោះ ថែរក្សាសន្តិភាពជានិរន្តគឺវិធានការល្អបំផុតដើម្បីការពារប្រជាជន

អង្គប្រជុំបានបញ្ជាក់នូវការប្ដេជ្ញាចិត្តប្រយុទ្ធប្រឆាំងនឹងភេរវកម្ម ការពារជនស៊ីវិល បង្កលក្ខណៈដល់ប្រតិបត្តិការមនុស្សធម៌ តាមគោលការណ៍មនុស្សធម៌ ហើយអនុវត្តន៍ ប្រកបដោយប្រសិទ្ធភាពនូវសេចក្ដីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខស្ដីពីបញ្ហានេះ។

ប្រទេសសមាជិកនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប) បាន ចូលរួមកិច្ចប្រជុំតាមទម្រង់ Arria កាលពីថ្ងៃទី១០ ខែសីហា សំដៅស្វែងរកដំណោះ ស្រាយសម្រាប់បញ្ហាប្រឈមចំពោះប្រតិបត្តិការមនុស្សធម៌ដែលបង្កឡើងដោយជម្លោះនិងវិធានការប្រយុទ្ធប្រឆាំងភេរវកម្ម។

អង្គប្រជុំបានបញ្ជាក់នូវការប្ដេជ្ញាចិត្តប្រយុទ្ធប្រឆាំងនឹងភេរវកម្ម ការពារជនស៊ីវិល បង្កលក្ខណៈដល់ប្រតិបត្តិការមនុស្សធម៌ តាមគោលការណ៍មនុស្សធម៌ ហើយអនុវត្តន៍ ប្រកបដោយប្រសិទ្ធភាពនូវសេចក្ដីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខស្ដីពីបញ្ហានេះ។

ថ្លែងនៅទីនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្ម វៀតណាមប្រចាំអ.ស.ប បានបញ្ជាក់ថា វិធានការប្រយុទ្ធប្រឆាំងភេរវកម្មត្រូវតែគោរព តាមធម្មនុញ្ញអ.ស.បនិងច្បាប់អន្តរជាតិពាក់ព័ន្ធនានា។ លោកឯកអគ្គរដ្ឋទូតបាន សង្កត់ធ្ងន់ថា វិធានការដ៏ល្អបំផុតដើម្បីការពារប្រជាជន គឺជាការទប់ស្កាត់ ដោះស្រាយ ជម្លោះនិងថែរក្សាសន្តិភាពជានិរន្ត៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top