ព័ត៌មាន

វៀតណាមនិងកូរ៉េខាងត្បូងរំលឹកខួបលើកទី២៥នៃទិវាបង្កើតទំនាក់ទំនងកាទូត


ទិដ្ឋភាពនៃពិធី

នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧ នៅរដ្ឋធានីសេអ៊ូលរបស់កូរ៉េខាងត្បូង ស្ថានទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូង​និងក្រសួងការបរទេសកូរ៉េខាងត្បូងបានរៀបចំពិធីរំលឹកខួបលើកទី២៥នៃទិវាបង្កើតទំនាក់ទំនងការ​ទូត​វៀត​ណាម-កូរ៉េខាងត្បូង។ ក្នុងបទថ្លែងមតិបើកពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូង លោក ​Pham Huu Chi បានលើកច្បាស់ថា អស់រយៈពេល២៥ឆ្នាំនោះ ទំនាក់ទំនងនេះទទួលបាន សមិទ្ធិគួរឲ្យ​កត់​សម្គាល់លើគ្រប់វិស័យ។ លោក Pham Huu Chi បានគូសបញ្ជាក់ថា វៀតណាមនឹងធ្វើអស់ពីកម្លាំងកាយចិត្ត ដើម្បីរួមចំណែកទៅក្នុងកិច្ចសហប្រតិបត្តិ​ការ ដែលមានផលប្រយោជន៍រួមជាមួយកូរ៉េខាងត្បូងផងដែរ។

 រីឯខ្លួនវិញ អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Lee Jeong-gyu បានឲ្យដឹងថា ពិធីរំលឹកខួបលើទី២៥នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងកូរ៉េខាងត្បូងជាមួយវៀតណាមជាឧិកាសសម្រាប់ភាគីទាំងពីរស្វែងរកវិធានការ ​ដើម្បីបង្កើននិងអភិវឌ្ឍន៍ទំនាក់ទំនងនេះឲ្យកាន់តែស៊ីជម្រៅថែមទៀតនាពេលខាងមុខ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម


top