នាថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ សន្និសីទផ្លាស់ប្ដូរបទពិសោធន៍អំពីកិច្ចការ សាសនា វៀត ណាម-កម្ពុជា តាមខ្លឹមសារនៃកិច្ចព្រមព្រៀងសហប្រតិបតិ្តការរវាងគណៈកម្មាធិការសាសនារដ្ឋាភិបាលវៀតណាមនិងក្រសួងធម្មការនិងសាសនាកម្ពុជា បានប្រព្រឹត្តទៅនៅទីក្រុង ដាឡាត ខេត្ត Lam Dong។

លោក Vu Chien Thang ប្រធានគណៈកម្មការសាសនារដ្ឋាភិបាល អញ្ជើញថ្លែងមតិបើកសន្និសីទ (រូបថត៖ TTXVN)
អញ្ជើញចូលរួមក្នុងសន្និសីទនេះ មានវត្តមានរបស់លោក Vu Chien Thang ប្រធានគណៈកម្មការសាសនារដ្ឋាភិបាល ប្រធានគណៈប្រតិភូវៀតណាម និងលោក កែ សំអឿន អនុរដ្ឋលេខាធិការនៃក្រសួងធម្មការនិងសាសនាកម្ពុជា ប្រធានគណៈប្រតិភូកម្ពុជា។
អញ្ជើញថ្លែងនៅសន្និសីទ ប្រធានគណៈកម្មាធិការសាសនារដ្ឋាភិបាលវៀត ណាម លោក Vu Chien Thang បានលើកឡើងយ៉ាងច្បាស់ថា៖ “ក្នុងកាលៈទេសៈដែលទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងកម្ពុជាកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃនោះគឺទំនាក់ទំនងរវាងស្ថាប័នទទួលបន្ទុកកិច្ចការគ្រប់គ្រងរដ្ឋអំពីការងារសាសនានៃប្រទេសទាំងពីរ ក៏ត្រូវបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរផងដែរ។ សន្និសីទលើកនេះគឺជាឱកាសដើម្បីប្រទេសយើងទាំងពីរចែករំលែកបទពិសោធន៍ជាមួយគ្នាទៅវិញទៅមក ក៏ដូចជាមេរៀនពិតជាក់ស្ដែងនានាក្នុងកិច្ចការគ្រប់គ្រងរដ្ឋអំពីកិច្ចការសាសនានៃប្រទេសនីមួយៗ
ផងដែរ។ តាមនោះ លើកកំពស់ថែមទៀតនូវសមត្ថភាពគ្រប់គ្រង ប្រសិទ្ធភាពក្នុងវិស័យសាសនា រួមចំណែកទៅក្នុងការរក្សាស្ថិរភាពសង្គម កសាងនិងអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែសម្បូររុងរឿងពីមួយថ្ងៃទៅមួយថ្ងៃ”។
សន្និសីទផ្លាស់ប្ដូរបទពិសោធន៍អំពីកិច្ចការសាសនាវៀតណាម - កម្ពុជាបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ នៅទីក្រុងដាឡាត ខេត្ត Lam Dong នៃប្រទេសវៀតណាម៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម