ព័ត៌មាន

វៀតណាមនិងកម្ពុជាចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយលើវិស័យចំនួន២៨


 ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Pham Binh Minh និងឧបនាយក រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបតិ្តការអន្តរជាតិកម្ពុជាលោក ប្រាក់សុខុន (រូបថត៖ VOV Phnom Penh)
 

​នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ ព្រះរាជា ណាចក្រកម្ពុជា បាន ប្រព្រឹត្ត​ទៅ​នូវ​កិច្ច​ប្រជុំ​គណៈ​កម្មាធិការ​ចម្រុះវៀត ណាម-កម្ពុជាលើកទី១៧ សម្រាប់កិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ​និង​បច្ចេកទេស​។
 
កិច្ចប្រជុំលើក​នេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាព ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួង​ការបរទេស​វៀត​ណាម លោក Pham Binh Minh និងឧបនាយក រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការ​បរទេស​និង​សហប្រតិ​បតិ្តការ​អន្តរជាតិ​កម្ពុជា​លោក ប្រាក់សុខុន។
​ 
នៅក្នុង​ជំនួបនេះ ភាគីទាំងពីរបានវាយតម្លៃហើយសម្ដែងការពេញចិត្ត ចំពោះ​លទ្ធផល​សហប្រតិបតិ្តការ​ដែល​សម្រេច​បាន​រវាងក្រសួង ស្ថាប័ននិងតំបន់ នានានៃប្រទេសទាំងពីរនាពេលកន្លងទៅ ដោយត្រូវ​បាន​លើក​កំពស់​ទាំង​ទ្រង់ ទ្រាយនិងប្រសិទ្ធភាព។ ភាគីទាំងពីរក៏បានពិភាក្សាគ្នាដើម្បីឯកភាពលើទិសដៅ ជំរុញកិច្ច​សហប្រតិ​បតិ្តការ​ទ្វេភាគីលើគ្រប់វិស័យនាពេលខា​ងមុខផងដែរ។
 
បញ្ចប់​កិច្ចប្រជុំ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh និង​ឧបនាយ​ក​រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសនិង សហប្រតិបតិ្តការអន្តរជាតិកម្ពុជាលោកប្រាក់ សុខុន បាន​អញ្ជើញ​ចុះហត្ថ​លេខា​ លើកិច្ចព្រមព្រៀងស្ដីពីកម្មវិធីសហប្រ​តិបតិ្តការទ្វេភាគី​យ៉ាងជាក់ លាក់លើវិស័យ ចំនួន២៨។
 
កិច្ច​ប្រជុំ​គណៈកម្មាធិការចម្រុះវៀតណាម-កម្ពុជា ត្រូវបានរៀបចំឡើងយ៉ាង ទៀងទាត់ ក៏ជាឱកាស​ដើម្បី​អោយ​បណ្ដា​ក្រសួង ស្ថាប័ននៃប្រទេសទាំងពីរជួប ពិភាក្សាគ្នាអំពីដំណើរការសហប្រតិបតិ្តការ ចាត់វិធាន​ការ​បង្កើន​ប្រសិទ្ធ​ភាព​នៃ ទំនាក់ទំនងទ្វេភាគីលើគ្រប់វិស័យ តាមនោះ រួមចំណែកពង្រឹងចំណងមិត្តភាព ប្រពៃណីនិង​ទំនាក់​ទំនង​ជាអ្នកជិតខាងដ៏ល្អប្រសើរ រវាងប្រទេសទាំងពីរវៀត​​ណាម និ​ងកម្ពុជា ផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 


top