ព័ត៌មាន

វៀតណាមនិង Senegal បង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្ម


វៀតណាមនិង Senegal បង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្ម (VNA)

ចាប់ពីថ្ងៃទី​១០ ដល់ទី​១៣ ខែមករា ឆ្នាំ​២០១៧ ឯកអគ្គរដ្ឋទូត​វៀត​ណាម​ប្រចាំ​នៅ​អាល​ហ្សេរី និង Senegal លោក Pham Quoc Tru បាន​ទៅ​បំពេញ​ទស្សន​កិច្ចការងារ​នៅ Senegal ដើម្បី​ប្រគល់​ជូនសារ​តាំង​របស់​ប្រធាន​រដ្ឋវៀត​ណាម លោក Tran Dai Quang។ ក្នុងឱកាស​នេះ ឯក​អគ្គរដ្ឋ​ទូត Pham Quoc Tru បានមាន​ក្នុង​ជំនួបសន្ទនា ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស រដ្ឋ​មន្ត្រីក្រសួង ប្រៃសណីយ៍ ទូរគមនាគមន៍ និង​រដ្ឋមន្ត្រី​ពន្លឿន​វិនិយោគ និង​ដៃ​​គូ​ប្រទេស​​​ម្ចាស់​​ផ្ទះ​។ ក្នុង​ជំនួបសន្ទនា​ទាំង​នោះ ភាគីទាំងពីរ​បាន​ឯកភាព​ បង្កើន​​ទំនាក់ទំនងស​ហប្រតិបត្តិការ នា​ពេល​ខាង​មុខ ជាពិសេសលើវិស័យ​ពាណិជ្ជកម្ម​វិនិយោគ​ តាមរយៈរាល់សកម្មាភាព​ជាក់ស្តែង ដូចជាការ​រៀប​ចំ​ផ្សារ​ណាត់​​វៀ​ត​​ណាម Expo និងផ្សារណាត់​អន្តរជាតិ Dakar បង្ក​​លក្ខណៈ​ងាយ​ស្រួល​​សំរាប់​សហគ្រិន នៃប្រទេសទាំង​ពីរ​វិនិយោគ​ ​និង​ធ្វើអាជីវកម្ម​នៅ​វៀត​ណាម​ផង​និង Senegal ផង៕ 
 

តាម ​VOV5 - វិទ្យុសំឡេង​វៀតណាម
 


top