
វៀតណាមនិង New Zealand ជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ
ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដៃគូឆ្លងមហាសមុទ្រអាស៊ី-ប៉ាស៊ីហ្វីក (TPP) នៅ New Zealand របស់រដ្ឋមន្ត្រី លោក Vu Huy Hoang ក្រសួងឧស្សាហ ពាណិជ្ជកម្មវៀតណាម បានរួមសហការ ជាមួយស្ថានទូតវៀតណាមប្រចាំនៅ New Zealand និងក្រុមប្រឹក្សាអាជីវកម្មអាស៊ាន- New Zealand រៀបចំវេទិកាសហប្រតិបត្តិការឧស្សាហកម្ម ពាណិជ្ជកម្មវៀតណាម- New Zealand នាថ្ងៃទី៣ ខែកុម្ភះ។ នេះគឺជាឱកាស ដើម្បីប្រទេសទាំងពីរបង្កើនការយល់ដឹងគ្នាទៅវិញទៅមក ក្នុងវិស័យពាណិជ្ជកម្ម និងផ្លាស់ប្តូរបទពិសោធន៍អាជីវកម្មនៅវៀតណា។ ថ្លែងមតិនៅទីនេះ លោក Vu Huy Hoang បានសង្កត់ធ្ងន់ទៅលើឱកាសវិនិយោគ និងអាជីវកម្មបើកទូលាយ ដែល TPP នាំមកអោយវៀតណាម និង New Zealand។
បញ្ចប់វេទិកា នាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងឧស្សាហ ពាណិជ្ជកម្មវៀតណាម បានចុះហត្ថលេខា លើកិច្ចសហប្រតិបត្តិការ និងអនុស្សារណះជាមួយដៃគូ New Zealand នានា ឯកសារសហប្រតិបត្តិការ ជាមួយអង្គភាពអាជីវកម្ម និងពាណិជ្ជកម្ម New Zealand …ជាដើម៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម