
វៀតណាមនិង Liberia បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ
នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅពិធីចុះហត្ថលេខា លើ សេចក្ដីប្រកាសរួមអំពីការបង្កើតទំនាក់ទំនងការទូត រវាងវៀតណាមនិងសាធារណរដ្ឋ Liberia។ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Vu Hong Nam តាងនាមរដ្ឋាភិបាលវៀតណាម និងលោក D.Mc Kinley Thomas ឯកអគ្គរដ្ឋទូត Liberia ប្រចាំនៅចិន តាងនាមរដ្ឋាភិបាល Liberia បានចុះហត្ថលេខា លើសេចក្តីប្រកាសរួម អំពីការបង្កើតទំនាក់ទំនងការទូត ជាមួយ Liberia។ នាបច្ចុប្បន្ន វៀតណាមមានទំនាក់ទំនងការទូត ជាមួយប្រទេសចំនួន១៨៧ លើទូទាំងពិភពលោក៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម