ព័ត៌មាន

វៀតណាមនិង EU ខិតខំប្រឹងប្រែងដើម្បីចុះហត្ថលេខានិងអនុម័តលើ EVFTA ឲ្យបានឆាប់ៗ


 អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Le Thi Thu Hang (រូបថត៖ Zing) 

 នៅក្នុងសន្និសីទកាសែតជាប្រចាំរបស់ក្រសួងការបរទេសវៀតណាមនា រសៀលថ្ងៃទី២៥ ខែតុលា អ្នកនាំ​ពាក្យក្រសួង​ការបរទេស​លោកស្រី Le Thi Thu Hang បានបញ្ជាក់ថា​ វៀតណាមនិង​សហ ភាព​អឺរ៉ុប​កំពុង​ខិតខំ​ប្រឹង​ប្រែង​សម្រេច​ បែបបទ ដើម្បីឆ្ពោះទៅរក​ការចុះហត្ថលេខានិងអនុម័តយ៉ាង​ឆាប់ៗនូវ​កិច្ច​ព្រម ព្រៀង​ពាណិជ្ជកម្ម​សេរីរវាង​វៀតណាម​ ជាមួយសហភា​ពអឺរ៉ុប (EU) (EVFT​A)​។ 
លោក​ស្រីបា​ន​សង្កត់​ធ្ងន់​ថា៖
 
“នាថ្ងៃទី១៧ ខែតុលា កន្លងទៅ គណៈកម្មាធិការអឺរ៉ុបបានដាក់សំណើរជូន ក្រុមប្រឹក្សាអឺរ៉ុបដើម្បី​ចុះហត្ថ​លេខា​ជាផ្លូវ​ការ​លើ EVFTA។ នេះជាជំហា​ន អភិវឌ្ឍន៍ដ៏សំ​ខាន់ ដែល​បង្ហាញ​នូវការ​ប្ដេជ្ញា​ចិត្តនៃ​ភាគីទាំង​ពីរក្នុង​ការជំរុញ​កិច្ច​ ព្រមព្រៀង EVFTA ក៏ដូចជាការគាំទ្រចំពោះពា​ណិជ្ជកម្មសេរីដើម្បីផល ប្រយោ​ជន៍​ដូចគ្នា និង​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី​បើកចំហរ។ ដោយឈរលើ​ ស្មារតីនោះ ភាគីទាំ​ងពីរ​កំពុង​ខិត​ខំប្រឹង​ប្រែង​ដើម្បី​អាច​ចុះហត្ថ​លេខា និងអនុម័ត ​លើកិច្ច​ព្រម​ព្រៀង​នេះ”។​
 
នៅក្នុង​សន្និសីទកាសែតនេះដែរ ពា​ក់ព័ន្ធដល់ដំណើរទស្សនកិច្ចរបស់ រដ្ឋមន្រ្តីការពា​រជាតិអាមេរិកលោ​ក James Mattis នៅវៀត​ណាម​នាដើមសប្ដាហ៍ នេះ អ្នកនាំពាក្យក្រសួងការបរទេ​សវៀតណាមលោក​ស្រី Le Thi Thu Hang បាន​ អះ​អាងថា ភាគីទាំងពីរបានពិភាក្សានិ​ងសន្យាលើការជំរុញកិ​ច្ចស​ហប្រតិបតិ្តការ ទ្វេភាគី​ក្នុង​វិស័យ​ការពារ​ជាតិ​ ក្នុងនោះការជំនះពុះពារលើផ​លវិបាកដោយ សង្គ្រាមនោះ ​គឺខ្លឹមសារ​មួយ​ក្នុង​ចំណោម​ខ្លឹម​សារ​សំខាន់​បំផុត​៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top