ព័ត៌មាន

វៀតណាមនាំចេញអតិរេកជិត ២ ពាន់លានដុល្លារក្នុងរយៈពេល ៥ ខែដើមឆ្នាំ ២០២០

​សហរដ្ឋអាមេរិកនៅតែជាទីផ្សារនាំចេញធំជាងគេរបស់វៀត ណាម ដោយមានទំហំពាណិជ្ជកម្មនាំចេញជាង ២៤,៦ ពាន់​លានដុល្លារអាមេរិក បន្ទាប់មកគឺចិន សហភាពអឺរ៉ុប អាស៊ាននិងជប៉ុន។
 
យោង​តាមអគ្គនាយកដ្ឋានស្ថិតិថា ទំហំពាណិជ្ជកម្មនាំចេញក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំនេះ សម្រេចបាន ៩៩,៣៦​ ពាន់លានដុល្លារអាមេរិក ពោលគឺធ្លាក់ចុះ ១,៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ សហរដ្ឋ​អាមេរិកនៅតែជាទីផ្សារនាំចេញធំជាងគេរបស់វៀតណាម ដោយមានទំហំពាណិជ្ជកម្មនាំចេញជាង ២៤,៦ ពាន់លាន​ដុល្លារអាមេរិក បន្ទាប់មកគឺចិន សហភាពអឺរ៉ុប អាស៊ាននិងជប៉ុន។
 
នៅទិស​បញ្ច្រាសមកវិញ ក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំនេះ វៀតណាមបាននាំចូលទំនិញជិត ៩៧,៥ ពាន់លាន​ដុល្លារ​អាមេរិក ពោលគឺធ្លាក់ចុះ ៣,៨% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។ វិស័យ​សេដ្ឋកិច្ច​ក្នុងស្រុក​បាននាំចូល ៤១,៩៤ ពាន់លានដុល្លារ ហើយចំណែកនៅសល់គឺចំពោះវិស័យវិនិយោគបរទេស។ ប្រទេស ចិនគឺជាទីផ្សារ​នាំចូលធំជាងគេ ដោយមានទំហំពាណិជ្ជកម្មជាង ២៨,៩ ពាន់លានដុល្លារអាមេរិក៕

 

តាម VOV5 - ​វិទ្យុសំឡេងវៀតណាម​
 


top