ព័ត៌មាន

វៀតណាមធ្វើជាសហប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ជប៉ុនលើកទី១៦

នាថ្ងៃទី ១០ កក្កដា នៅទីក្រុងកូឡាឡាំពួរ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន បានធ្វើជាសហប្រធាននៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ជប៉ុន លើកទី១៦ ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ និងកិច្ចប្រជុំពាក់ព័ន្ធនានា។

ក្នុងជំនួបនេះ លោក ប៊ុយ ថាញ់ សឺន បានស្នើថា យន្តការកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន (MJC ដែលមានសមាជិកចំនួន ៦៖ កម្ពុជា ឡាវ មីយ៉ាន់ម៉ា ជប៉ុន ថៃ និងវៀតណាម) ត្រូវផ្លាស់ប្តូរថ្មីការត្រិះរិះ និងវិធីសាស្រ្តរបស់ខ្លួន ដោយផ្តោតលើវិស័យអាទិភាពចំនួន ៣ រួមមាន៖ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងគាំទ្រសហគ្រាសខ្នាតតូច និងមធ្យម (MSMEs) តាមរយៈគំនិតផ្តួចផ្តើមពាណិជ្ជកម្មឆ្លងព្រំដែន; ជំរុញឌីជីថលនីយកម្ម និងការច្នៃប្រឌិត ការកសាងមជ្ឈមណ្ឌលឌីជីថល ការអនុវត្តបច្ចេកវិទ្យាបៃតង…។ លោកឧបនាយករដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់លើតួនាទីរបស់វិស័យឯកជនក្នុងការសម្រេចកិច្ចសហប្រតិបត្តិការ MJC ដោយស្នើឱ្យរៀបចំវេទិកាធុរកិច្ចមេគង្គ-ជប៉ុនជាប្រចាំ។

នៅចុងបញ្ចប់នៃសន្និសីទ បណ្តាប្រទេសជាសមាជិកបានវាយតម្លៃខ្ពស់ចំពោះតួនាទីជាសហប្រធានយ៉ាងសកម្មរបស់វៀតណាមក្នុងការជំរុញកិច្ចសហប្រតិបត្តិការសំខាន់ៗ និងសម្របខ្លួននៃយន្តការ MJC ៕


top