ព័ត៌មាន

វៀតណាមធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស្តីពីការធានាសិទ្ធិស្បៀងអាហារនៅខាងក្រៅសម័យប្រជុំអង្គការសហប្រជាជាតិ

នាថ្ងៃទី ៣ ខែកក្កដា នៅខាងក្រៅសម័យប្រជុំលើកទី ៥៩ នៃក្រុមប្រឹក្សាសិទ្ធិ មនុស្សអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ (ស្វីស) បេសកកម្មអចិន្ត្រៃយ៍ របស់វៀតណាមនៅទីក្រុងហ្សឺណែវ បានសម្របសម្រួលជាមួយបេសកកម្មបង់ក្លាដែស ម៉ិកស៊ិក និងហូឡង់ ដើម្បីរៀបចំព្រឹត្តិការណ៍ក្រោមប្រធានបទ “ការផ្លាស់ប្តូរប្រព័ន្ធ ស្បៀងអាហារដើម្បីសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ និងធានាសិទ្ធិស្បៀង អាហារ៖ ការចែករំលែកបទពិសោធន៍និងការអនុវត្តជាក់ស្ដែង”។
លោក Le Minh Tuan តំណាងនាយកដ្ឋានសហ ប្រតិបត្តិការអន្តរជាតិ ក្រសួងកសិកម្ម និងបរិស្ថានវៀតណាមបានចែករំលែកបទ ពិសោធន៍ជាក់ស្តែងរបស់វៀតណាមក្នុងការជំរុញប្រព័ន្ធស្បៀងអាហារប្រកបដោយនិរន្តរភាព។ (រូបថត៖ baoquocte.vn)

នៅក្នុងព្រឹត្តិការណ៍នេះ លោក Le Minh Tuan តំណាងនាយកដ្ឋានសហ ប្រតិបត្តិការអន្តរជាតិ ក្រសួងកសិកម្ម និងបរិស្ថានវៀតណាមបានចែករំលែកបទ ពិសោធន៍ជាក់ស្តែងរបស់វៀតណាមក្នុងការជំរុញប្រព័ន្ធស្បៀងអាហារប្រកបដោយ និរន្តរភាព ជាពិសេសគឺកម្មវិធីអភិវឌ្ឍន៍ស្រូវប្រកបដោយគុណភាពខ្ពស់ និងបំភាយ ឧស្ម័នទាបចំនួន ១ លានហិកតានៅតំបន់ដីសណ្តទន្លេ Cuu Long ត្រឹមឆ្នាំ ២០៣០។ លោកបានសង្កត់ធ្ងន់ថា កម្មវិធីនេះ មិនត្រឹមតែឆ្ពោះទៅរកការលើកកំពស់ប្រាក់ ចំណូលសម្រាប់ប្រជាកសិករ ការពារបរិស្ថាននិងកាត់បន្ថយការបំភាយឧស្ម័នប៉ុ ណ្ណោះទេ ថែមទាំងរួមចំណែកធានាសិទ្ធិស្បៀងអាហារ ជាពិសេសសម្រាប់ក្រុម ងាយរងគ្រោះ ដូចជាស្ត្រី និងជនក្រីក្រ។
ក្នុងនាមជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សសម្រាប់អាណត្តិឆ្នាំ ២០២៣-២០២៥ និងជាប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីការប្រែប្រួលអាកាសធាតុ វៀតណាម បានសន្យាបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេស អង្គការអន្តរជាតិ និងសហគមន៍ពិភពលោកក្នុងការកសាងដំណោះស្រាយប្រកប ដោយចីរភាពដែលផ្តោតលើមនុស្ស ដើម្បីអនាគតដែលគ្មានភាពក្រីក្រ និងអភិវឌ្ឍន៍ប្រកបដោយភាពសុខដុមជាមួយធម្មជាតិ៕

top