ព័ត៌មាន

វៀតណាមធ្វើជាប្រធានកិច្ចប្រជុំដំបូងរបស់គណៈកម្មការបណ្ដាតំណាងអចិន្រ្តៃយ៍ប្រចាំអាស៊ាន


 លោក ឯកអគ្គរដ្ឋទូត Tran Duc Binh ប្រធានក្រុមបេសកកម្មអចិន្រ្តៃយ៍វៀតណាម ប្រចាំអាស៊ានបានធ្វើជាប្រធានកិច្ចប្រជុំ (រូបថត៖ TTXVN) 
 

នាថ្ងៃទី៩​ ខែមករា ឆ្នាំ២០២០ នៅទីស្នាក់ការគណៈលេខាធិការអាស៊ាន នៅរដ្ឋធានី ហ្សាកាតា ប្រទេសឥណ្ឌូ នេស៊ីនោះ​ បានប្រព្រឹត្តទៅនូវកិច្ចប្រជុំដើមដំបូង របស់គណៈកម្មការបណ្ដាតំណាងអចិន្រ្តៃយ៍ប្រចាំអាស៊ាន (CPR មករា ឆ្នាំ ២០២០) ក្នុងឆ្នាំប្រធានអាស៊ានរបស់វៀតណាម ដោយមានការចូលរួមរបស់ ឯកអគ្គរដ្ឋ​ទូត​និង​តំណាង​អចិន្រ្តៃយ៍​នៃប្រទេសអាស៊ានទាំងអស់។ លោក ឯកអគ្គរដ្ឋទូត Tran Duc Binh ប្រធានក្រុ​ម​បេសក​កម្ម​អចិន្រ្តៃយ៍​វៀត​ណាម ប្រចាំអាស៊ានបានធ្វើជាប្រធានកិច្ចប្រជុំនេះ។
 
ថ្លែងនៅពិធី​បើក លោកឯកអគ្គរដ្ឋទូត Tran Duc Binh បានចែករំលែក អត្ថន័យនៃប្រធានបទ “អាស៊ាន​តភ្ជាប់​​គ្នា​និងបន្សាំដោយម្ចាស់ការ” និង អាទិភាពនានារបស់វៀតណាមក្នុងឆ្នាំប្រធានអាស៊ាន២០២០ សំដៅ​រួម​ ​ចំណែកអភិវឌ្ឍសហគមន៍អាស៊ានប្រកបដោយភាពរឹងមាំ បង្កើនការតភ្ជាប់ ក្នុងតំបន់ លើកកំពស់ស​មត្ថភាពបន្សាំ ឆ្លៀតយកឱកាសនៃបដិវត្តន៍ឧស្សា ហកម្ម៤.០ បង្កើន​មន​សិការ​សហគមន៍​និង​អត្តសញ្ញាណ​អាស៊ាន​ លើក កំពស់សមត្ថភាពនិងប្រសិទ្ធភាពនៃសកម្មភាពរបស់អាស៊ាន ពង្រីក មជ្ឈភាព​និង​ជំរុញ​ទំនាក់​ទំនង​សហប្រតិបតិ្តការរវាងអាស៊ានជាមួយដៃគូ ផ្សេងៗសំដៅពង្រឹង​បរិយាកាស​សុខ​សន្តិភាព​និង​ស្ថិរភាព​នៅក្នុង​​តំបន់ផងដែរ។
 
លោក​ឯកអគ្គរដ្ឋទូត Tran Duc Binh បានអះអាងថា ក្នុងឋានៈជា ប្រធាន CPR ក្រុម​បេសក​កម្ម​វៀត​ណាម នឹង​ខិត​ខំប្រឹងប្រឺងរួមជាមួយ ប្រទេសជាសមាជិកដទៃនិងគណៈលេខាធិការអាស៊ាន បន្តដំណើរការ កម្មវិធីការ​ងារ​ឆ្នាំ២០១៩-២០២០ របស់ CPR ក៏ដូចជាអាទិភាពនានានៃផែន ការមេស្ដីពីការ​តភ្ជាប់​អាស៊ាន​ដល់​ឆ្នាំ២​០២៥ (MPAC 2025) ផងដែរ។
 
លោក Tran Duc Binh បានសង្កត់ធ្ងន់ថា CPR នឹងឆាប់ជាសម្រេចការ ពង្រាងផែន​ការសកម្មភាព​ដំណាក់​កាល​​ឆ្នាំ២០២១-២០២៥រវាងអាស៊ាន ជាមួយដៃគូនានាដូចជាកាណាដា ចិន ឥណ្ឌា EU កូរ៉េខាងត្បូង នូវែលហ្សេ​ ឡង់ ​អាមេរិកនិងអង្គការសហប្រជាជាតិ ដើម្បីដាក់ជូនអនុម័តនៅកិច្ចប្រជុំ រដ្ឋមន្រ្តីការ​បរទេស​អាស៊ាន​នាខែ​សីហា​ឆ្នាំ២០២០​ខាងមុខ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 


top