ព័ត៌មាន

វៀតណាមធានាសន្តិសុខស្បៀងអាហារ

អ្នកនាំពាក្យក្រសួងការ បរទេសវៀតណាមលោកស្រី Le Thi Thu Hang បានបញ្ជាក់ថា វៀតណាមមិនត្រឹមតែ ធានាតម្រូវការស្បៀងអាហារក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់កិច្ចខិតខំ ប្រឹងប្រែងរួមដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមពាក់ព័ន្ធដល់សន្តិសុខស្បៀងជាសកលទៀតផង។
  ការប្រមូលស្រូវនៅខេត្ត Dong Thap។ (រូបថត៖ thanhnien.vn)  

នៅសន្និសីទសារព័ត៌មានជាប្រចាំ នៅរសៀលថ្ងៃទី៣ ខែវិច្ឆិកា នៅចំពោះមុខព័ត៌ មានដែលថា វៀតណាមអាចរងផលប៉ះពាល់លើសន្តិសុខស្បៀងអាហារនៅពេល ដែលការនាំចេញគ្រាប់ធញ្ញជាតិរបស់រុស្ស៊ីត្រូវអាកខាននោះ អ្នកនាំពាក្យក្រសួងការ បរទេសវៀតណាមលោកស្រី Le Thi Thu Hang បានបញ្ជាក់ថា វៀតណាមមិនត្រឹមតែ ធានាតម្រូវការស្បៀងអាហារក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់កិច្ចខិតខំ ប្រឹងប្រែងរួមដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមពាក់ព័ន្ធដល់សន្តិសុខស្បៀងជាសកលទៀតផង៖

រដ្ឋាភិបាលវៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងចាត់ទុកការធានាសន្តិ សុខស្បៀងអាហារជាតិ ជាភារកិច្ចសំខាន់ជាពិសេសក្នុងដំណើរការឧស្សាហូបនីយកម្ម និងទំនើបកម្មប្រទេស ធានាស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ ប្រទេសជាតិ។ យោងតាមការធ្វើស្ថិតិ វៀតណាមផលិតស្រូវអង្ករបានពី ៤១ ដល់ ៤៣ លានតោន និងសាច់គ្រប់ប្រភេទចំនួន ៦,៥ លានតោន ឆ្លើយតបយ៉ាងគ្រប់គ្រាន់នឹង តម្រូវការក្នុងស្រុក។ ទន្ទឹមនឹងនោះ ក្នុងនាមជាប្រទេសនាំចេញកសិផលឈានមុខគេ លើពិភពលោក វៀតណាមក៏បានរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងរួមនៅ ចំពោះមុខបញ្ហាប្រឈមខាងសន្តិសុខស្បៀងអាហារជាសកលផងដែរ។ ក្នុងនាមជា សមាជិកដែលមានទំនួលខុសត្រូវរបស់អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ វៀតណាមត្រៀមខ្លួនជាស្រេចជានិច្ចដើម្បីចែករំលែកបទពិសោធន៍របស់ខ្លួនអំពីការធានាសន្តិសុខស្បៀង អាហារហើយសង្ឃឹមថាប្រទេសដទៃនឹងបង្កើនកិច្ចសហប្រតិបត្តិការ អន្តរជាតិ និងចូលរួមដោយការទទួលខុសត្រូវក្នុងការដោះស្រាយបញ្ហានេះផងដែរ

គូរជម្រាបបន្ថែមទៀតថា យោងតាមការធ្វើស្ថិតិរបស់ក្រសួងកសិកម្ម និង អភិវឌ្ឍន៍ជនបទ ក្នុងរយៈពេល ១០ ខែដើមឆ្នាំ២០២២ ទំហំនាំចូល-នាំចេញសរុបនៃ កសិផល រុក្ខផលនិងជលផលរបស់វៀតណាម សម្រេចបានប្រហែល ៨២,១ ពាន់លាន ដុល្លារអាមេរិក កើនឡើង ១០,២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕


top