
វៀតណាមទាក់ទាញការយកចិត្តទុកដាក់កាន់តែច្រើនពីសហគ្រាសបារាំង
នាថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧ ក្លិបបណ្ដាសហគ្រាសនៃសម្ព័ន្ធសមាគមសហគ្រាសតំបន់ Ile-de-France (MEDEF Ile-de-France) បានរៀបចំសិក្ខាសាលាតុមូលដោយប្រធានបទ៖ ធ្វើយ៉ាងណាដើម្បីអោយការវិនិយោគនិងការនាំចេញប្រកបដោយជោគជ័យនៅវៀតណាម។ សិក្ខាសាលានេះបានទាក់ទាញការចូលរួមជាច្រើនពីបណ្ដាសហគ្រាសបារាំងដែលបាននិងនិងកំពុងវិនិយោគនិងនាំចេញទៅវៀតណាម ក៏ដូចជាបណ្ដាដៃគូចង់ស្វែងយល់អំពីស្ថានភាពសេដ្ឋកិច្ចវៀតណាម។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំង លោក Nguyen Ngoc Son និងតំណាងស្ថាប័នមានសមត្ថកិច្ចរបស់ស្ថានទូតបានឧទ្ទេសនាមអំពីបរិយាកាសវិនិយោគ ក៏ដូចជាឧត្តមភាពរបស់វៀតណាមជាមួយសហគ្រាសបារាំង។ ក៏ក្នុងឱកាសសិក្ខាសាលានេះ តំណាងស្ថាប័នជំរុញពាណិជ្ជកម្មនិងវិនិយោគវៀតណាមនៅបារាំង ក៏បានឧទ្ទេសនាមអំពីឧត្តមភាពរបស់បរិយាកាសវិនិយោគវៀតណាមផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម