ព័ត៌មាន

វៀតណាមទទួលស្គាល់ថា អាជ្ញាធរម៉ាឡេស៊ីនាបានដោះស្រាយបញ្ហា Doan Thi Huong យ៉ាងសកម្មណាស់!

 នេះគឺជាការអះអាងរបស់លោកស្រី Le Thi Thu Hang អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម ចំពោះការដែល នា​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១៩  ពលរដ្ឋវៀតណាម Doan Thi Huong ត្រូវបាន​ដោះលែង​ហើយ​បាន​វិល​ត្រឡប់​មក​ប្រទេស​វៀត​ណាម​វិញ ដើម្បីជួបជុំជាមួយ​ក្រុមគ្រួសារ​របស់ខ្លួន។ 
 
យោងតាមអ្នកនាំពាក្យក្រសួង​ការបរទេសវៀតណាម​ថា នេះគឺជាលទ្ធផ​ល​នៃកិច្ច​ខិតខំប្រឹង​ប្រែង​ការពារ​ពលរដ្ឋ​របស់​រដ្ឋាភិបាល​ ក្រសួងការបរទេ​ស ភ្នាក់ងារពាក់​ព័ន្ធនិង​សហព័ន្ធ​គណៈមេធាវី​របស់​វៀត​ណាម​និង​មេធាវី​របស់​ម៉ាឡេស៊ី​។  ទន្ទឹមជាមួយគ្នានោះ វៀត​ណាមក៏បានទទួលស្គាល់ថា អាជ្ញាធ​រម៉ាឡេស៊ីនា​ពេលកន្លង​ទៅបាន​ដោះស្រាយ​បញ្ហានេះយ៉ាងស​កម្មណាស់៕​

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top