ព័ត៌មាន

វៀតណាមទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ១៣លាននាក់

នេះជាបរិមាណភ្ញៀវទេសចរដែលមកដល់វៀតណាមក្នុងរយៈពេល៩ខែនៃដើមឆ្នាំ២០១៩ កើន១០,៨%បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៨។

ប្រការ នេះបានសរអោយឃើញថា វៀតណាមបន្តជាគោលដៅទេសចរណ៍គួរអោយទាក់ទាញរបស់ភ្ញៀវអន្តរជាតិ។
ជាក់ស្ដែងគឺ ខែកញ្ញាឆ្នាំ២០១៩ជាខែទី៤ ចាប់តាំងពីដើមឆ្នាំមក និងជាខែទី២ជាបន្តបន្ទាប់ដែលបរិមាណភ្ញៀវទេសចរអន្តរជាតិ មកដល់វៀតណាមហួសពី១,៥លាននាក់។

គួរបញ្ជាក់ថា គោលដៅនៃវិស័យទេសចរណ៍វៀតណាមក្នុងឆ្នាំ២០១៩នោះគឺទទួលបានភ្ញៀវអន្តរជាតិក្នុងចន្លោះ​ពី​១៧,៥​ លានដល់១៨លាននាក់៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 


top