ព័ត៌មាន

វៀតណាមទទួលបានប្រាក់ចំនួន១,៦លានដុល្លាអាមេរិកពីមូលនិធិអាស៊ី-អឺរ៉ុបក្នុង រយៈពេល២០ឆ្នាំកន្លងទៅ

កិច្ចប្រជុំក្រុមប្រឹក្សាទេសា ភិបាលអាស៊ី-អឺរ៉ុប (ASEF) លើកទី៣៧ ដែលបានប្រារពនាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧​នៅ​ទីក្រុង Da Nang ដោយមានការចូលរួមរបស់អភិបាល នៃប្រទេស ASEF ចំនួន ៥៣ រូប។

សម័យប្រជុំពេញអង្គនៃកិច្ចប្រជុំ ASEF លើកទី៣៧ (រូបថតៈ VGP)

មូលនិធិអាស៊ី-អឺរ៉ុបត្រូវបានបង្កើតនៅសន្និសីទរដ្ឋមន្ត្រីការបរទេស វេទិកាសហប្រតិបត្តិការអាស៊ី-អឺរ៉ុប (ASEM) លើកទី ១ ដែលបានរៀបចំឡើងនៅប្រទេសសិង្ហបុរីកាលពីឆ្នាំ១៩៩៧។ សម្រាប់វៀតណាមមូលនិធិអាស៊ី-អឺរ៉ុប មានតួនាទី សំខាន់ក្នុងការអនុវត្តគោលនយោបាយ និងបង្កើនការរួមចំណែកសម្រាប់វេទិកាសហប្រតិបត្តិការអាស៊ី-អឺរ៉ុប។ លោកស្រី Nguyen Nguyet Nga ទេសាភិបាល មូលនិធិអាស៊ី-អឺរ៉ុបវៀតណាមបានឲ្យដឹងថា៖

“មូលនីធិអាស៊ី-អឺរ៉ុបជាយន្តការតែមួយគត់នៃកិច្ចសហប្រតិបត្តិការអាស៊ី - អឺរ៉ុប (ASEM) ដែលរួមវិភាគទានឈរលើមូលដ្ឋាននៃការស្ម័គ្រចិត្ត។ ជារៀងរាល់ឆ្នាំ វៀតណាមក៏បានរួមវិភាគទានប្រាក់រាប់ហ្មឺនដុល្លារសម្រាប់មូលនិធិនេះ។ នេះជាប្រភពកម្លាំងស្នួល ដើម្បីមូលនីធិអនុវត្តសកម្មភាព។ អស់រយៈពេល ២០ ឆ្នាំកន្លងទៅ វៀតណាមទទួលបានការជួយឧបត្ថម្ភពីមូលនិធិនេះដោយមានប្រាក់ចំនួន ១,៦ លានដុល្លាអាមេរិក។ រហូតមក​ដល់​ពេលនេះ វៀតណាមរៀបចំបានសកម្មភាពចំនួន៥០ផងដែរ”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top