ព័ត៌មាន

វៀតណាមទទួលបានការវាយតម្លៃខ្ពស់ក្នុងចំណាត់ថ្នាក់រដ្ឋាភិបាលល្អ

ក្នុងបញ្ជីរៀបចំណាត់ថ្នាក់ឆ្នាំនេះ វៀតណាមសម្រេចបានកំណើនខ្លាំងអំពីសន្ទស្សន៍សមភាពប្រាក់ចំណូល កើនឡើង ៣៣ កាំ បើធៀបនឹងឆ្នាំ ២០២១ ស្ថិតក្នុងលំដាប់ ៤២។ វៀតណាមក៏បានកើនឡើង ១៨កាំ ស្ថិតក្នុងលំដាប់ទី ៣៩ នៃសន្ទស្សន៍ទាក់ទាញការវិនិយោគ។ នាថ្ងៃទី ២៨ មេសា វិទ្យាស្ថានអភិបាលកិច្ច Chandler (សិង្ហបុរី) បានប្រកាសសន្ទស្សន៍រដ្ឋាភិបាលល្អ Chandler (CGGI) ដែលក្នុងនោះ វៀតណាមជាប់ចំណាត់ថ្នាក់ទី ៣ ក្នុងចំណោមប្រទេសដែលមានចំណូលមធ្យមកម្រិតទាប និងលើកទី ៥៦ លើពិភពលោកក្នុងបញ្ជីប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ក្នុងចំណោមប្រទេសចំនួន ១០៤ ដែលស្ថិតក្នុងបញ្ជីរៀបចំណាត់ថ្នាក់។

ក្នុងបញ្ជីរៀបចំណាត់ថ្នាក់ឆ្នាំនេះ វៀតណាមសម្រេចបានកំណើនខ្លាំងអំពីសន្ទស្សន៍សមភាពប្រាក់ចំណូល កើនឡើង ៣៣ កាំ បើធៀបនឹងឆ្នាំ ២០២១ ស្ថិតក្នុងលំដាប់ ៤២។ វៀតណាមក៏បានកើនឡើង ១៨កាំ ស្ថិតក្នុងលំដាប់ទី ៣៩ នៃសន្ទស្សន៍ទាក់ទាញការវិនិយោគ។ វៀតណាមអនុវត្តបានល្អក្នុងសូចនាករនៃការពេញចិត្តនឹងសេវាសាធារណៈ (ទី១៥) និងសមភាពយេនឌ័រ (ទី២៧)។ សរុបមក សមទ្ធផលដ៏ខ្លាំងក្លារបស់វៀតណាមក្នុងសន្ទស្សន៍ទីផ្សារទាក់ទាញ (ទី ៣៤) និងជំនួយអភិវឌ្ឍន៍មនុស្ស (ទី ៤៣) បានបង្ហាញថា រដ្ឋាភិបាលវៀតណាមបានផ្តោតលើដំណើរការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិ  ទន្ទឹមនឹងនោះ ធានាឱ្យមានសង្គមយុត្តិធម៌ជាង៕


top