ព័ត៌មាន

វៀតណាមថ្កោលទោសយ៉ាងខ្លាំងក្លាអំពើចាប់ជំរិតនិងសម្លាប់យ៉ាងឃោឃៅ


វៀតណាមថ្កោលទោសយ៉ាងខ្លាំងក្លាអំពើចាប់ជំរិតនិងសម្លាប់យ៉ាងឃោឃៅ

នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧ ឆ្លើយសំណួររបស់អ្នកយកព័ត៌មានស្ដីពីព័ត៌មានដែលថា នាវិកវៀតណាមចំនួន​ ២​នាក់​ត្រូវបានសម្លាប់ដោយក្រុមភេរវកម្ម Abu Sayyaf នៅហ្វីលីពីននោះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានលើកច្បាស់ថា ក្រសួងការបរទេសវៀតណាមនិងស្ថានទូតវៀតណាមប្រចាំនៅហ្វីលីពីន​បានស្នើឲ្យសមត្ថកិច្ចរបស់ហ្វីលីពីនផ្ទៀងផ្ទាត់ព័ត៌មានពោលខាងលើ ហើយមានការជួយឧបត្ថម្ភយ៉ាងឆាប់​រហ័ស។ វៀតណាមថ្កោលទោសយ៉ាងខ្លាំងក្លាអំពើចាប់ជំរិតនិងសម្លាប់យ៉ាងឃោឃៅទាំងអស់ ហើយចាត់ទុកថា រាល់អំពើនេះត្រូវផ្ដន្ទាទោសឲ្យបានសមរម្យ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម



top