ព័ត៌មាន

វៀតណាមត្រៀមអនុវត្តពន្ធអប្បបរមាជាសកល

នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ នៅទីក្រុងហាណូយ ក្រសួងផែនការ និងវិនិយោគបានរៀបចំសន្និសីទស្តីពី “ឥទ្ធិពលនៃពន្ធអប្បបរមាជាសកលលើការទាក់ទាញការវិនិយោគបរទេសនៅវៀតណាម”។
អនុរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ លោកស្រី Nguyen Thi Bich Ngoc អញ្ជើញជាអធិបតីសន្និសីទ (រូបថត៖ VOV)

សន្និសីទនេះមានគោលបំណងផ្លាស់ប្តូរ និងប្រមូលមតិយោបល់ពីអង្គភាពអាជីវកម្ម សមាគម ធនាគារ មូលនិធិ និងអ្នកជំនាញ ធ្វើជាមូលដ្ឋានសម្រាប់បង្កើតរបាយការណ៍ជូននាយករដ្ឋមន្ត្រីអំពីផលប៉ះពាល់នៃអត្រាពន្ធអប្បបរមាជាសកលលើការទាក់ទាញការវិនិយោគនៅវៀតណាម ព្រមទាំងធ្វើសេនាធិការ និងស្នើគោលនយោបាយ យកទៅអនុវត្តនៅវៀតណាម។

បទអន្តរាគមន៍ក្នុងសន្និសីទបានគូសបញ្ជាក់ពីពន្ធអប្បបរមាជាសកលថាជាពន្ធដែលផ្តួចផ្តើមដោយអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) ហើយឥឡូវនេះមានប្រទេសចំនួន ១៤០លើពិភពលោកយល់ព្រមជាមួយគ្នាជាឯកច្ឆន្ទ។  ក្នុងនោះ មានបទប្បញ្ញត្តិស្តីពីអត្រាពន្ធអប្បបរមាជាសកល ដែលអនុញ្ញាតឱ្យប្រទេសវិនិយោគបង់ពន្ធអប្បបរមា ១៥% លើប្រាក់ចំណូលដែលត្រូវបានលើកលែង ឬកាត់បន្ថយពីពន្ធក្នុងប្រទេសទទួលការវិនិយោគ។ ប្រទេសជាច្រើននឹងអនុវត្តពន្ធអប្បបរមាជាសកលចាប់ពីឆ្នាំ ២០២៤។ ដូច្នេះហើយ វៀតណាមកំពុងត្រៀមរៀបចំអនុវត្តពន្ធអប្បបរមាជាសកល។ លោកស្រី Nguyen Thi Bich Ngoc អនុរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគបានមានប្រសាសន៍ថា៖ ក្រុមបញ្ហាទី១ គឺរបៀបដែលវៀតណាមនឹងត្រូវកែសម្រួលគោលនយោបាយអនុគ្រោះ និងការគាំទ្រសម្រាប់ការវិនិយោគនៅវៀតណាមដើម្បីឱ្យវាអាចឆ្លើយតបទៅនឹងពន្ធអប្បបរមាជាសកល ប៉ុន្តែនៅតែបន្តបង្កើតបរិយាកាសទាក់ទាញការវិនិយោគប្រកួតប្រជែងក្នុងតំបន់។ ទីពីរ អាជីវកម្មដែលរីករាយនឹងការលើកទឹកចិត្តក្នុងការវិនិយោគ ប៉ុន្តែត្រូវជាប់ពន្ធអប្បបរមាជាសកល ត្រូវមានដំណោះស្រាយខ្លះដើម្បីអនុវត្តបទប្បញ្ញត្តិនេះ

នៅក្នុងសន្និសីទនេះ វិនិយោគិនបានលើកឡើងនូវអនុសាសន៍គួរឲ្យកត់សម្គាល់ជាច្រើនដូចជា៖ ពិចារណាលើការពង្រីករយៈពេលលើកទឹកចិត្តពន្ធលើប្រាក់ចំណូលសាជីវកម្ម; បើកទូលាយការប្រាក់សមាសនៃពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួន៕


top