ព័ត៌មាន

វៀតណាមត្រៀមជាស្រេចឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី


 រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគ លោក Nguyen Chi Dung ចែករំលែកអំពីការកំណើនសេដ្ឋកិច្ចវៀតណាម​
ក្នុងឆ្នាំ២០១៨ (រូបថតៈ Nguyễn Dân/TTXVN)

ឆ្នាំ២០១៨ ឋានៈ​ តួនាទីនិងកិត្យនុភាពរ​បស់វៀតណាមលើឆាកអន្តរជាតិនិង​តំបន់ ត្រូវបានលើក​កម្ពស់ឡើង​កម្រិតថ្មី ហើយវៀតណាម​ត្រៀមខ្លួនជាស្រេច​ឈានចូល ដំណាក់កាលអភិ​វឌ្ឍន៍ថ្មី។ ​

នេះជាការ​អះអាងរបស់រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគ ​លោក Nguyen Chi Dung ក្នុងការ​ផ្លាស់ប្តូរ​មតិជា​មួយ​អ្នក​យកព័ត៌មាននៃទីភ្នាក់​ ងារសារព័ត៌មានវៀតណាម​ ស្តីពីយថាទស្សន៍សេដ្ឋកិច្ចវៀតណាម​ក្នុង​ឆ្នាំ២០១៨។ ​យោង តាមរដ្ឋមន្ត្រី ឆ្នាំ២០១៨នេះ ស្ថានភាពអន្ត​រជាតិនឹងមានបម្រែបម្រួលយ៉ាង​ស្មុគស្មាញ ដែល​នឹង​ជះឥទ្ធិពល​ទៅលើខឿន​សេដ្ឋកិច្ចវៀតណាមមិនតិចឡើយ​។ ប៉ុន្តែ ទន្ទឹមនឹង ការសាក​ល្បងនោះ គឺឱកាស​ងាយ​ស្រួល​បំផុត ជាសន្ទុះ​នៃខឿនសេដ្ឋកិច្ចនៃឆ្នាំ២០១៧ នឹងបន្តទៅ​ឆ្នាំ២០១៨និងបណ្ត​ឆ្នាំបន្ត​បន្ទាប់។
 
រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោ​គ លោក Nguyen Chi Dung បានចាត់ទុកថា ដើម្បីអនុ​វត្តន៍បានល្អ នូវភារកិច្ច​និងដំណោះស្រា​យដែលរដ្ឋាភិបាលនិងនាយករដ្ឋ​មន្ត្រី ដាក់ចេញ​គឺត្រូវ​ផ្តោត​សំខាន់​លើដំណោះស្រាយ​សំខាន់ៗ​មួយចំនួ​ន។ នោះគឺត្រូវក្តាប់ ជាប់ឱកាស​និងបង្កើតនូវឱកាសថ្មី ជា​ពិសេស​ ឆ្លៀត​យក​ឱកាស​ពីបដិវឌ្ឍន៍​ឧស្សាហ​កម្ម​ ៤.០។ ក្រៅពីនោះ ត្រូវបន្តការកែទម្រង់​បែបបទរដ្ឋបាលនិងកែលំអប​រិយាកាស​ធ្វើ អាជីវកម្ម​នៅវៀតណាម​ផង​ដែរ៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 


top