ព័ត៌មាន

វៀតណាមត្រៀមជាស្រេចចូលរួមក្នុងការងារស្ថាបនាឡើងវិញនៅតំបន់រងគ្រោះរញ្ជួយដីនៅតួកគី និងស៊ីរី

នាថ្ងៃទី ១៧ ខែកុម្ភៈ នៅទីក្រុងហាណូយ រដ្ឋមន្ត្រីក្រសួងការបរទេស លោក Bui Thanh Son បានទទួលជួបឯកអគ្គរដ្ឋទូតទួរគីប្រចាំនៅវៀតណាមលោក Haldun Tekneci និងបានប្រគល់សារសួរសុខទុក្ខជូនចំពោះជនរងគ្រោះដោយគ្រោះរញ្ជួយដីនៅទួរគីរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជូនប្រធានាធិបតីទួរគី Recep Tayyip Erdogan។
លោករដ្ឋមន្ត្រីការបរទេស Bui Thanh Son ប្រគល់លិខិតសួរសុខទុក្ខរបស់នាយករដ្ឋមន្ត្រី Pham Minh Chinh ជូនប្រធានាធិបតីទួរគី Recep Tayyip Erdogan (រូបថត៖ TTXVN)

នាថ្ងៃទី ១៧ ខែកុម្ភៈ នៅទីក្រុងហាណូយ រដ្ឋមន្ត្រីក្រសួងការបរទេស លោក Bui Thanh Son បានទទួលជួបឯកអគ្គរដ្ឋទូតទួរគីប្រចាំនៅ វៀតណាម លោក Haldun Tekneci និងបានប្រគល់សារសួរសុខទុក្ខជូនចំពោះជនរងគ្រោះដោយគ្រោះរញ្ជួយដីនៅទួរគីរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជូនប្រធានាធិបតីទួរគី Recep Tayyip Erdogan។

លោករដ្ឋមន្ត្រី Bui Thanh Son បានស្នើឲ្យទីភ្នាក់ងារទួរគីបន្តបង្កើតលក្ខខណ្ឌអំណោយផល និងធានាសុវត្ថិភាពសម្រាប់កងកម្លាំងជួយសង្គ្រោះ និងពលរដ្ឋវៀត ណាមនៅទួរគី។ ទន្ទឹមនឹងវិធានការជួយឧបត្ថម្ភជនរងគ្រោះដែលទីភ្នាក់ងាររបស់វៀត ណាមកំពុងអនុវត្តយ៉ាងសកម្មនោះ លោករដ្ឋមន្ត្រី Bui Thanh Son បានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីចូលរួមក្នុងការងារស្ថាបនាឡើងវិញ នៅតំបន់រងគ្រោះដោយរញ្ជួយដីនៅទួរគី និងស៊ីរី។

រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Haldun Tekneci បានឲ្យដឹងថា  ទួរគីវាយតម្លៃខ្ពស់ចំពោះការដែលជាលើកទី១ វៀតណាមបានបញ្ជូនក្រុមជួយសង្គ្រោះ និងផ្តល់ជំនួយឧបត្ថម្ភបន្ទាន់ចំនួន ១០ ម៉ឺនដុល្លារដល់ទួរគី ដោយចាត់ទុកថា នេះជាសក្ខីភាពនៃទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ និងស្មារតីនៃការជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាកនៃប្រទេសទាំងពីរ។ លោកឯកអគ្គរដ្ឋទូតបានអះអាងថា ទួរគីជានិច្ចកាលយកចិត្តទុកដាក់ចំពោះទំនាក់ទំនងជាមួយវៀតណាម ហើយនឹងខិតខំប្រឹងប្រែងដើម្បីរួមចំណែកជំរុញការអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការទ្វេភាគីឡើងកំពស់ថ្មី៕


top