
អនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son
វៀតណាមត្រៀមខ្លួនជាស្រេចកាន់ដំណែងជាម្ចាស់ផ្ទះរៀបចំឆ្នាំ APEC ២០១៧។នេះជាការអះអាងរបស់អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son អនុប្រធានគណៈកម្មាធិការជាតិ APEC ២០១៧ និងជាប្រធាន SOM APEC ២០១៧ នៅក្នុងការឆ្លើយសម្ភាសន៍អ្នកសារព័ត៌មាន។ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ ២០១៧ វៀតណាមបានទទួលដំណែងជាម្ចាស់ផ្ទះរៀបចំរាល់សកម្មភាពនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC)។ អនុរដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានឲ្យដឹងថាដោយមានសកម្មភាពទាំង២០០ ក្រោមប្រធានបទ “បង្កើតកម្លាំងចលករថ្មី រួមគ្នាពូនជ្រុំអនាគតរួម” ដែលនឹងបានរៀបចំលើទូទាំងប្រទេសវៀតណាម ពេញមួយឆ្នាំ២០១៧ ក្នុងនោះសំខាន់បំផុត គឺសប្តាហ៍ជាន់ខ្ពស់ ដែលប្រព្រឹត្តទៅនាខែវិច្ឆិកានៅទីក្រុង Da Nang ផងដែរ។ រហូតមកដល់ពេលនេះ កិច្ចការត្រៀមរៀបចំត្រូវបានសម្រេច តាមកាលកំណត់វៀតណាមត្រៀមខ្លួន ជាស្រេចកាន់តួនាទីជាម្ចាស់ផ្ទះឆ្នាំ APEC ២០១៧។ ទំព័រវេបសាយអេឡិចត្រូនិក ជាផ្លូវការរបស់ឆ្នាំ APEC ២០១៧ បានដំណើរសកម្មភាពពីខែវិច្ឆិកាឆ្នាំ២០១៧ សំដៅផ្តល់ព័ត៌មានទាន់ហេតុការណ៍ អំពីវេទិកានានានិងឆ្នាំ APEC ២០១៧ ក៏ដូចជាបង្កលក្ខណៈងាយស្រួលសម្រាប់តំណាង ចូលរួមនិងអ្នកយកព័ត៌មានអន្តរជាតិចុះឈ្មោះ ចូលរួមរាល់សកម្មភាព នៅវេទិកា។ លោក Bui Thanh Son ជឿជាក់ថា ឆ្នាំ APEC ២០១៧នឹងទទួលបានជោគជ័យទាំងស្រុង៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម