ព័ត៌មាន

វៀតណាមត្រៀមខ្លួនជាស្រេច ធ្វើជាម្ចាស់ផ្ទះ SEA Games ៣១ ប្រកបដោយជោគជ័យ រួមចំណែកលើកស្ទួយមុខមាត់ប្រទេសវៀតណាម

នាព្រឹកថ្ងៃទី ២៨ ខែកុម្ភៈ នៅទីក្រុងហាណូយ អនុគណៈកម្មាធិការព័ត៌មាននិងផ្សព្វផ្សាយ នៃគណៈកម្មាធិការរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី ៣១ (SEA Games ៣១) បានរៀបចំសន្និសីទសារព័ត៌មានអន្តរជាតិ SEA Games ៣១ លើកទី១។
  ទិដ្ឋភាពទូទៅនៃសន្និសីទ ពីទីតាំងផ្សាយផ្ទាល់នៅទីក្រុងហាណូយ  
  គណៈប្រតិភូថតរូបអនុស្សាវរីយ៍នៅទីតាំងផ្សាយផ្ទាល់ទីក្រុងហាណូយ  

សន្និសីទនេះត្រូវបានរៀបចំឡើងតាមទម្រង់ពីរ ដោយផ្ទាល់ផងនិងតាមអនឡាញ់ផង ដោយមានការចូលរួមពីតំណាងស្ថានទូតនៃបណ្តាប្រទេសក្នុងតំបន់ តំណាងទីភ្នាក់ងារសារព័ត៌មានវៀតណាម និងបណ្តាប្រទេសដែលចូលរួមការប្រកួតកីឡា SEA Games ៣១ ក៏ដូចជាទីភ្នាក់ងារសារព័ត៌មានអន្តរជាតិផ្សេងទៀត តាមទម្រង់អនឡាញ់ផងដែរ។ SEA Games ៣១ គ្រោងនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២២ ហើយនេះជាលើកទី២ ដែលវៀតណាមទទួលបានកិត្តិយសធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍នេះ។ ពាក្យស្លោកនៃ SEA Games ៣១ គឺ ដើម្បីតំបន់អាស៊ីអាគ្នេយ៍កាន់តែខ្លាំងមាំមួន

ថ្លែងមតិនៅក្នុងសន្និសីទនេះ លោក Pham Anh Tuan អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សព្វផ្សាយបានអះអាងថា មិនត្រឹមតែមានអត្ថន័យកីឡាប៉ុណ្ណោះទេ SEA Games ៣១ ក៏ជាព្រឹត្តិការណ៍ដែលមានអត្ថន័យនៃការផ្លាស់ប្តូរ ផ្សព្វផ្សាយ វប្បធម៌ និងទេសចរណ៍ រវាងបណ្តាប្រទេសក្នុងតំបន់ផងដែរ។ ជាពិសេស ព្រឹត្តិការណ៍នេះគឺជាឱកាសដ៏ល្អសម្រាប់ប្រទេសណាក៏ដោយដែលទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះ ដើម្បីបង្ហាញពីទំនួលខុសត្រូវរបស់ខ្លួន ចំពោះសហគមន៍អន្តរជាតិ ភាពរួសរាយរាក់ទាក់  និងបំណងប្រាថ្នា ចង់រួមចំណែកក្នុងការអភិវឌ្ឍន៍របស់អាស៊ាន។

គណៈកម្មាធិការរៀបចំ និងអនុគណៈកម្មធិការព័ត៌មាននិងផ្សព្វផ្សាយ នឹងរៀបចំពិធីរាប់ថយក្រោយ និងចាប់ផ្តើមពិធីដង្ហែរភ្លើងគប់ SEA Games ៣១។ តាមការគ្រោងទុក កិច្ចប្រជុំនៃប្រធានគណៈប្រតិភូកីឡាចូលរួមការប្រកួតកីឡា SEA Games ៣១ នឹងប្រព្រឹត្តិទៅជាលើកទីពីរ នាថ្ងៃទី ១៨ ខែមីនា តាមទម្រង់ដោយផ្ទាល់៕


top