ព័ត៌មាន

វៀតណាមត្រៀមខ្លួនចែករំលែកព័ត៌មាននិងកិច្ចសហប្រតិបត្តិការដើម្បីសន្តិភាពនិងការអភិវឌ្ឍ

ទស្សនៈរបស់វៀតណាមចំពោះការអភិវឌ្ឍថាមពលបរមាណូនិងនុយក្លេអ៊ែរត្រូវតែធ្វើដើម្បីសន្តិភាពនិងការអភិវឌ្ឍសេដ្ឋ កិច្ចរបស់បណ្តាប្រទេស។ ការប្រើប្រាស់ត្រូវតែធានាសុវត្ថិភាពដាច់ខាតសម្រាប់មនុស្សនិងបរិស្ថាន”។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang (រូបថត៖ VOV)


នៅក្នុងសន្និសីទកាសែតរបស់ក្រសួងការបរទេស នារសៀលថ្ងៃទី ២៣ ខែកញ្ញានេះ អ្នកនាំពាក្យក្រសួងការបរទេសវៀត ណាម លោកស្រី Le Thi Thu Hang បានលើកឡើងទស្សនៈរបស់វៀតណាមចំពោះបញ្ហា អន្តរជាតិក្តៅគគុកនាពេលបច្ចុប្បន្ន។

ដោយបានថ្លែងពីទស្សនៈរបស់ វៀតណាមចំពោះកិច្ចព្រមព្រៀងពង្រឹងភាពជាដៃគូត្រីភាគីរវាងអាមេរិក ចក្រភពអង់គ្លេសនិងអូស្ត្រាលី នាពេលថ្មីៗនេះ ក៏ដូចជាការដែលអូស្ត្រាលីប្រដេញតាមបច្ចេកវិទ្យានាវាមុជទឹកនុយក្លេអ៊ែររបស់ខ្លួន អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Le Thi Thu Hang បានលើកច្បាស់ថា៖ “វៀតណាមតែងតែតាមដានការអភិវឌ្ឍន៍នៅក្នុងតំបន់។ វៀតណាមជឿជាក់ថា សន្តិភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍនៅក្នុងតំបន់និងនៅលើពិភពលោកគឺជាគោលដៅរួមរបស់បណ្តាប្រទេស ហើយប្រទេសទាំងអស់ត្រូវមានការទទួលខុសត្រូវក្នុងការរួមចំណែកដល់គោលដៅនេះ។ ទស្សនៈរបស់វៀតណាមចំពោះការអភិវឌ្ឍថាមពលបរមាណូនិងនុយក្លេអ៊ែរត្រូវតែធ្វើដើម្បីសន្តិភាពនិងការអភិវឌ្ឍសេដ្ឋកិច្ចរបស់បណ្តាប្រទេស។ ការប្រើប្រាស់ត្រូវតែធានាសុវត្ថិភាពដាច់ ខាតសម្រាប់មនុស្សនិងបរិស្ថាន”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top