ព័ត៌មាន

វៀតណាមត្រូវបានបោះឆ្នោតជ្រើសរើសជាអនុប្រធានមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី៧៧

នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ មហាសន្និបាតអង្គការសហប្រជាជាតិ បានដំណើរការ បោះឆ្នោតជ្រើសរើសមុខតំណែងជាប្រធាននិងអនុប្រធានមហាសន្និបាតនីតិកាលទី ៧៧។
  ទិដ្ឋភាពនៅកិច្ចប្រជុំរបស់មហាសន្និបាតអង្គការសហប្រជាជាតិ។ (រូបថត៖ TTXVN)  

តាមនោះ លោកឯកអគ្គរដ្ឋទូត Csaba Korosi ជនជាតិហុងគ្រី បានក្លាយជា ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី៧៧ អាណត្តិ២០២២-២០២៣ ដែលជំនួសឲ្យលោក Abdulla Shahid ជនជាតិម៉ាល់ឌីវ ប្រធានមហាសន្និបាតអង្គការ សហប្រជាជាតិនីតិកាលទី៧៦។ អង្គប្រជុំក៏បានឯកភាពបោះឆ្នោតជ្រើសរើសវៀត ណាម ជាអនុប្រធានមួយក្នុងចំណោមអនុប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ នីតិកាលទី៧៧ ដោយតំណាងឲ្យតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ វៀតណាមនឹងចូលកាន់ តំណែងនេះក្នុងរយៈពេល១ឆ្នាំចាប់តាំងពីថ្ងៃទី១៣ កញ្ញា ឆ្នាំ២០២២។

គួរឲ្យជម្រាបថា មហាសន្និបាតអង្គការសហប្រជាជាតិ គឺជាស្ថាប័នមួយក្នុង ចំណោមស្ថាប័នស្នូលទាំង៦របស់អង្គការសហប្រជាចាតិ ហើយជាស្ថាប័នតែមួយគត់ ដែលមានតំណាងរបស់ប្រទេសសមាជិកទាំង១៩៣។ មហាសន្និបាតអង្គការសហ ប្រជាជាតិមានសមត្ថកិច្ចដ៏ទូលំទូលាយលើវិស័យសហប្រតិបត្តិការនយោបាយ សេដ្ឋកិច្ច វប្បធម៌ សង្គម; មានសិទ្ធិពិភាក្សាហើយលើកអនុសាសន៍ស្ដីពីបញ្ហានានា ក្រោមវិសាលភាពធម្មនុញ្ញ ឬបញ្ហាណាមួយក្រោមសមត្ថកិច្ចរបស់ស្ថាប័ននានារបស់ អង្គការសហប្រជាជាតិសំដៅជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិលើទូទាំងពិភពលោក។

ក្នុងអំឡុងពេល៤៥ឆ្នាំជាសមាជិកអង្គការសហប្រជាជាតិ វៀតណាមបានទទួល ភារកិច្ចធំធេងជាច្រើន ហើយមានការរួមវិភាគទានយ៉ាងជាក់ស្ដែង និងប្រកបដោយ ប្រសិទ្ធភាពដល់អង្គការពហុភាគីធំបំផុតលើពិភពលោក។ ដោយមានគោលមាគ៌ា កិច្ចការបរទេសពហុភាគីត្រឹមត្រូវ ដែលយកអង្គការសហប្រជាជាតិជាស្នូលនោះ វៀតណាម ក្នុងមុខតំណែងថ្មី នឹងបន្តរួមវិភាគទានកាន់តែច្រើនថែមទៀតដល់ គោលដៅដ៏ខ្ពង់ខ្ពស់របស់អង្គការសហប្រជាជាតិ ដែលជាការដោះស្រាយជម្លោះ រក្សាសន្តិភាព ស្ថិរភាពសម្រាប់ប្រជាជនទាំងអស់៕


top