ថ្ងៃទី២៨ ខែកក្កដា នេះ គឺជាគម្រប់ខួបលើកទី ២៨ ដែលវៀតណាមចូលជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ២៨ កក្កដា ១៩៩៥- ២៨ កក្កដា ២០២៣។
លោកសាស្រ្តាចារ្យ Rajaram Panda ។ រូបថត៖ Huy Le/VNA
ក្នុងដំណើររយៈពេល ២៨ ឆ្នាំរបស់ខ្លួន
ក្នុងនាមជាសមាជិកអាស៊ាន វៀតណាមបានបង្ហាញខ្លួនឯងថា ជាប្រទេសសកម្ម ស្វាហាប់
និងមានការទទួលខុសត្រូវ ដែលរួមចំណែកដល់វិបុលភាពរួមនៃតំបន់។
ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានវៀតណាមប្រចាំនៅទីក្រុង
New
Delhi សាស្ត្រាចារ្យ Rajaram Panda អតីតសមាជិកក្រុមប្រឹក្សាកិច្ចការអន្តរជាតិឥណ្ឌា
(ICWA) និងមជ្ឈមណ្ឌលសិក្សាសន្តិសុខ
និងយុទ្ធសាស្ត្រនៅទីក្រុង New Delhi (ឥណ្ឌា)
បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាល តែងតែដាក់ចេញគំនិតផ្តួចផ្តើម និងសំណើជាច្រើន
ដើម្បីដោះស្រាយបញ្ហាប្រឈម និងកង្វល់របស់អាស៊ាន។
វិធីដែលវៀតណាមដោះស្រាយការរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងខែដំបូងត្រូវបានវាយតម្លៃថា
ជាការឆ្លើយតបរហ័ស បន្ទាន់ និងមានប្រសិទ្ធភាពខ្ពស់។ ហេតុដូច្នេះ
វៀតណាមលេចចេញជាគំរូសម្រាប់ប្រទេសអាស៊ានសិក្សាតាម។ លើសពីនេះ
វៀតណាមបានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីជំរុញឲ្យមានក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត
(COC) ផងដែរ។
វៀតណាមតែងតែធ្វើសកម្មភាពយ៉ាងសកម្មដើម្បីការពារតួនាទីមជ្ឈភាពរបស់អាស៊ាន។
ជាមួយនឹងគោលនយោបាយការបរទេសត្រឹមត្រូវ វៀតណាមទទួលបានជោគជ័យក្នុងការស្វែងរកដំណោះស្រាយដោយមិនប៉ះពាល់ទៅនឹងជម្លោះណាមួយឡើយ។
ក្នុងឱកាសធ្វើជាប្រធានអាស៊ានឆ្នាំ ២០២០
វៀតណាមបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការជំរុញ និងលើកកំពស់តួនាទីមជ្ឈភាព
និងឈានមុខរបស់អាស៊ាន ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់
(RCEP)
នាខែវិច្ឆិកា ឆ្នាំ ២០២០៕