ព័ត៌មាន

វៀតណាមតែងតែយកចិត្តទុកដាក់និងអភិវឌ្ឍន៍ទំនាក់ទំនងសាមគ្គីភាពជាមួយកម្ពុជា


 ទិដ្ឋភាពនៃជំនួប  
 

នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ នៅទីក្រុងហាណូយ ឧត្តមសេនីយ៍ឯកបំរុង លោក Pham Ngoc Minh អនុប្រធាន​អគ្គសេនាធិការ​កង​ទ័ពប្រជាជនវៀតណាម​ បានទទួលជួបជាមួ​យឧត្តមសេនីយ៍ On Sok-​khon មេបញ្ជាការ​រង​នៃកង​រាជអាវុធ​ហត្ថលើផ្ទៃប្រទេស កងយោធពលខេមរភូមិន្ទ។

ក្នុង​ជំនួបនេះ ឧត្តមសេនីយ៍ឯក  លោក Pham Ngoc Minh បានអះអាងថា វៀត ណាម​តែង​តែយក​ចិត្ត​ទុក​ដាក់​លើការអភិវឌ្ឍន៍ទំនាក់ទំនងសាមគ្គីភាពជាមួយរាជរដ្ឋាភិបាល ប្រជាជននិង​កងទ័ព​នៃព្រះរាជាណាចក្រ​កម្ពុជា​។ លើសពីនេះទៅទៀត វៀតណាមនឹងប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីថែរក្សា ពង្រឹង​និង​ពង្រីក​ទំនាក់​ទំនង​សាមគ្គីភាពរវាងប្រទេសទាំងពីរដោយឥតឈប់ឈរ។ ចំណែកឯលោកឧត្តមសេនីយ៍ On Sok-khon បានជម្រាប​នូវលទ្ធផលការងាររបស់គណៈប្រតិភូជាមួយស្ថាប័នជាច្រើននៃក្រសួងការ ពារប្រទេសវៀតណាម។ លោក​​នាយឧត្តមសេនីយ៍រូបនេះបានសង្កត់ធ្ងន់ថា កម្ពុជានឹងពង្រឹង​និងអភិវឌ្ឍ​ចំណង​សាមគ្គីភាព​និងមិត្ត​ភាព​ជាមួយ វៀត​ណាមជានិច្ច​៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 


top