ព័ត៌មាន

វៀតណាមតែងតែផ្តោតការយកចិត្តទុកដាក់ទៅលើភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយសហព័ន្ធរុស្ស៊ី

នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស អគ្គលេខាបក្ស លោក Nguyen Phu Trong បានអញ្ជើញទទួលជួបរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov ចូលជួបសម្តែងការគួរសមក្នុងឱកាសនៃដំណើរទស្សនកិច្ចនៅវៀតណាម។
  អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី (រូបថត៖ VOV)  
  ទិដ្ឋភាពនៃជំនួប (រូបថត៖ VOV)  

នៅក្នុងជំនួបនេះ អគ្គលេខាបក្ស លោក Nguyen Phu Trong បានពិភាក្សាអំពីសមិទ្ធិផលសំខាន់ៗលើគ្រប់វិស័យ ដែលវៀតណាមសម្រេចបានតាមរយៈដំណើរការកំណែទម្រង់លើគ្រប់ជ្រុងជ្រោយ ហើយឋានៈនិងកិត្យានុភាពរបស់វៀតណាមត្រូវគោរពលើឆាកអន្តរជាតិ។ លោកអគ្គលេខា Nguyen Phu Trong បានអះអាងថា ក្នុងក្របខ័ណ្ឌនៃគោលនយោបាយការបរទេសឯករាជ្យ ភាពខ្លួនទីពឹងខ្លួន សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ការធ្វើពិពិធកម្ម និងពហុភាគីភាវូបនីយកម្មនៃទំនាក់ទំនងបរទេស វៀតណាមតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយសហព័ន្ធរុស្ស៊ី និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ អញ្ជើញពិភាក្សាជាមួយលោករដ្ឋមន្ត្រី Lavrov អំពីទស្សនៈរបស់វៀតណាមចំពោះបញ្ហាអន្តរជាតិដែលភាគីទាំងពីរមានការយកចិត្តទុកដាក់គ្នាទៅវិញទៅមក ស្របតាមគោលនយោបាយការបរទេសខ្ជាប់ ខ្ជួនរបស់វៀតណាម រួមទាំងការសន្ទនា ការចរចា និងការដោះស្រាយដោយសន្តិវិធីជម្លោះអន្តរជាតិ  អគ្គលេខាបក្ស លោក Nguyen Phu Trong បានអះអាងថា វៀតណាមត្រៀមជាស្រេចចូលរួមចំណែកលើកកម្ពស់សន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

ចំណែកឯលោករដ្ឋមន្ត្រី Sergey Lavrov បានវាយតម្លៃខ្ពស់ចំពោះគោលជំហរនយោបាយ និងតួនាទីដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាមក្នុងការអភិវឌ្ឍប្រទេសជាតិ គោលនយោបាយការបរទេសរបស់វៀតណាម រួមទាំងទំនាក់ទំនងជាមួយអតីតសហភាពសូវៀត និងសហព័ន្ធរុស្ស៊ីនាពេលបច្ចុប្បន្ននេះ។ លោករដ្ឋមន្ត្រីបានអះអាងនូវសារៈសំខាន់របស់សហព័ន្ធរុស្ស៊ីចំពោះភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ គាំទ្រតួនាទីកណ្តាលរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងតំបន់ ហើយបានថ្លែងអំណរគុណចំពោះតួនាទីរបស់វៀតណាមក្នុងការជម្រុញទំនាក់ទំនងរវាងសហព័ន្ធរុស្ស៊ី-អាស៊ានក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ៕


top