ព័ត៌មាន

វៀតណាមតែងតែបង្ករលក្ខណៈងាយស្រួលក្នុងការជម្រុញពាណិជ្ជកម្មនិង វិនិយោគជាមួយប្រទេសបែលហ្សីក


 វៀតណាមតែងតែបង្ករលក្ខណៈងាយស្រួលក្នុងការជម្រុញពាណិជ្ជកម្មនិង វិនិយោគជាមួយប្រទេសបែលហ្សីក

នាថ្ងៃទី១៤ ខែឧសភា ​ឆ្នាំ​២០១៨ ក្នុងជំនួបពិភា​ក្សាជាមួយ ​លោក Geert Bourgeois អគ្គទេសាភិបាល តំ​បន់ Flander​s (បែលហ្សីក) នាយករដ្ឋមន្ត្រីវៀតណា​ម លោក Nguyen Xuan Phuc បានជឿជាក់ថា​ ក្រោយពី​ដំណើរ​ទស្សន​កិច្ច​របស់ Geert Bourgeois និង សហគ្រិនបែលហ្សីកចំនួន ​៨០ នាក់នោះហើយទំនាក់ទំន​ង នៃប្រទេស​ទាំង​ពីរ​ ក៏ដូចជា រវាងតំប​ន់ Flanders និង វៀតណាមនឹងកាន់ តែ​ខ្លាំងក្លាថែ​មទៀត ជាពិសេសក្នុងវិស័យ​ អប់រំ​ វិទ្យាសាស្រ្ត និ​ងបច្ចេកវិទ្យា។

​លោក​ Nguyen Xuan Phuc បានអះអាងថា រដ្ឋាភិ​បាលគាំទ្រនិងបន្តកែលំ អប​រិយាកាសវិនិយោគអាជីវក​ម្ម និង​បង្កល​ក្ខណៈងាយស្រួលសំរាប់សហគ្រាស​ និងវិនិយោគិនបែលហ្សីក ​និងតំបន់ Flan​ders មកកា​ន់វៀត​ណាម​។ ​លោក Nguyen Xuan Phuc​ ក៏សង្កត់ធ្ងន់ទៀតថា វៀតណា​មយ​កចិ​ត្ត​ទុក​ដាក់ យ៉ាងខ្លាំង​ចំពោះកិច្ច​សហប្រតិបត្តិការ​លើវិស័យ​សេដ្ឋកិច្ច និង ពាណិជ្ជកម្ម ​ជាមួយសហភាពអឺរ៉ុបនិយាយ​រួម ​និង ប្រទេសបែលហ្ស៊ិក​និង​តំបន់​ Flanders និយាយដោយឡែក។ ​ទន្ទឹមនឹងនេះ លោក N​guyen Xuan Ph​uc ក៏មាន​គោលបំណង​និងសង្ឃឹម​ថាបែលហ្ស៊ីក​ បន្តគាំទ្រ និ​ង ជួយឧបត្ថម្ភ គាំ​ទ្រប្រទេស​ជាសមាជិក​នៃសហភាព​អ៊ឺរ៉ុប​អនុម័ត​លើកិច្ចព្រម​ព្រៀងពាណិជ្ជកម្ម​សេរីវៀតណាម - EU​ (EVFTA) ឲ្យ​បាន​ឆាប់ៗ ។

រីឯខ្លួនវិញ លោ​ក Geert Bourgeois បានសម្តែងនូវកា​រគាំទ្រចំពោះការអនុម័ត ​កិច្ច​ព្រម​ព្រៀង​ EVFTA ជាមួយវៀតណាម ដោយ​អះអាងថាការចុះហត្ថលេខា លើ​កិច្ចព្រម​ព្រៀងនេះនឹង​បង្កើន​កម្លាំងចល​ករយ៉ាង​ខ្លាំង​ក្លា ដើម្បី​ជំរុញ កិច្ចសហ ប្រតិបត្តិការលើវិស័យពាណិជ្ជក​ម្មរវាងវៀតណាមនិងបណ្តាប្រទេស​ ជាសមាជិក​ សហភាព​អឺរ៉ុប​។ ទន្ទឹមនឹងនេះ លោ​ក Geert Bourgeois ក៏បានអះ អាង​ថា ​សហគ្រាស Fla​nders នឹង​ត្រៀមខ្លួន​ជាស្រេច​ បង្កើន​កិច្ចសហប្រតិបត្តិការជាមួ​យ សហគ្រាសវៀតណាមនាពេលខា​ងមុខ​ផង​ដែរ​៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 


top