ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឡាវ លោក Nguyen Minh Tam។ រូបថត៖ VNA
ការអះអាងរបស់ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឡាវ លោក Nguyen Minh Tam មុនពេលកិច្ចប្រជុំកំពូលអាស៊ាននឹងបានប្រព្រឹត្តទៅនៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១១ ខែតុលា។
យោងតាមលោកឯកអគ្គរដ្ឋទូត Nguyen Minh Tam ការចូលរួមនិងការរួមវិភាគទានរបស់វៀតណាមក្នុងអាស៊ាននាពេលថ្មីៗនេះអាចត្រូវបានសង្ខេបដោយពាក្យថា៖ ការប្រតិបត្តិដោយម្ចាស់ការ ការចូលរួមជាក់ស្តែង និងការរួមចំណែកដោយស្មោះស្ម័គ្រ។ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥នេះ ក្រោមប្រធានបទ “អាស៊ាន៖ លើកកម្ពស់ការតភ្ជាប់និងភាពធន់” ថ្នាក់ដឹកនាំនៃប្រទេសនានានឹងផ្តោតលើការពិភាក្សាអំពីបញ្ហាយុទ្ធសាស្ត្រទាក់ទងនឹងអាស៊ាននិងតំបន់។ នេះជាបញ្ហាដែលមានសារៈសំខាន់ជាពិសេសក្នុងបរិបទដែលស្ថានភាពអន្តរជាតិនិងតំបន់មានការប្រែប្រួលយ៉ាងស្មុគស្មាញ។ លោកឯកអគ្គរដ្ឋទូតបានចែករំ លែកថា៖ “គណៈប្រតិភូជាន់ខ្ពស់វៀតណាម ដឹកនាំដោយនាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញនឹងចូលរួមសន្និសីទទាំងនេះ ដោយផ្សព្វផ្សាយសារសំខាន់ៗជាច្រើនអំពីអាស៊ាន និងអនាគតរបស់អាស៊ាន រួមទាំងកិច្ចសហប្រតិបត្តិការអាស៊ាន និងរវាងអាស៊ានជាមួយដៃគូ; កំណត់ទិសដៅអនាគតសម្រាប់អាស៊ានក្នុងប៉ុន្មានឆ្នាំខាងមុខ និងកំណត់តួនាទីរបស់អាស៊ាន រួមចំណែកក្នុងការកសាងសហគមន៍អាស៊ានដែលកាន់តែមានការតភ្ជាប់ និងកាន់តែមានភាពធន់ជាង”។
ទាក់ទងនឹងការត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកនេះ ឯកអគ្គរដ្ឋទូតវៀតណាម Nguyen Minh Tam បានឲ្យដឹងថា ចាប់តាំងពីឡាវចូលកាន់តំណែងជាប្រធានអាស៊ានឆ្នាំ ២០២៤ ឆ្នាំនេះ វៀតណាមបានជួយឧបត្ថម្ភឡាវយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាព តាមរយៈទម្រង់ជាច្រើន ទាំងសម្ភារៈ និងតាមរយៈការចែករំលែកបទពិសោធន៍ក្នុងបណ្តាវិស័យ ដើម្បីជួយឡាវបំពេញភារកិច្ចរបស់ខ្លួន៕