នារសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិមានប្រធានរដ្ឋ (នៃទីក្រុងហាណូយ) ប្រធានរដ្ឋវៀតណាមលោក លឿង គឿងបានទទួលជួបជាមួយប្រធានរដ្ឋសភាអាមេនី លោក Alen Simonyan ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។
ប្រធានរដ្ឋ លោក លឿង គឿង ទទួលជួបជាមួយប្រធានរដ្ឋសភានៃសាធារណៈរដ្ឋអាមេនី Alen Simonyan (រូបថត៖ Lam Khanh/TTXVN)
នៅក្នុងជំនួបនេះ ប្រធានរដ្ឋ លោក លឿង
គឿងបានអះអាងថា វៀតណាមជានិច្ចកាលគោរពទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ច
សហប្រតិបត្តិការពហុភាគីជាមួយអាមេនី។ លោកប្រធានរដ្ឋបានចាត់ទុកថា
ក្រៅពីទំនាក់ទំនងនយោបាយរវាងប្រទេសទាំងពីរគឺ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
ពាណិជ្ជកម្ម និងវិនិយោគក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ មានការវិវឌ្ឍន៍ជាវិជ្ជមាន។
អាស្រ័យហេតុនេះ
ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យបន្តអភិវឌ្ឍកាន់តែខ្លាំងក្លានិងមានប្រសិទ្ធ
ភាព លោកប្រធានរដ្ឋបានស្នើឱ្យប្រទេសទាំងពីរជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
ពាណិជ្ជកម្ម និងវិនិយោគ; លើកកម្ពស់ការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន
ផ្លាស់ប្តូរវប្បធម៌ ដើម្បីបង្កើនការយល់ដឹងគ្នាទៅវិញទៅមករវាងប្រជាជននៃប្រទេសទាំងពីរ
លើកកម្ពស់ទេសចរណ៍ និងការតភ្ជាប់ក្នុងតំបន់
ក៏ដូចជាបន្តកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងបណ្តុះបណ្តាល
និងពង្រីកវិស័យថ្មីនៃកិច្ចសហប្រតិបត្តិការ ដែលភាគីទាំងពីរអាចបំពេញបន្ថែម
និងគាំទ្រគ្នាទៅវិញទៅមក។
រីឯខ្លួនវិញ
ប្រធានរដ្ឋសភាអាមេនីបានអះអាងថា អាមេនី តែងតែចាត់ទុកវៀតណាមជាដៃគូសំខាន់ក្នុងតំបន់; សង្ឃឹមថា ប្រទេសទាំងពីរនឹងបង្កើតយន្តការសហប្រតិបត្តិការថ្មី
ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ
ដោយឈរលើមូលដ្ឋានជាសមាជិកនៃអង្គការពាណិជ្ជកម្មអន្តរជាតិ៕