ព័ត៌មាន

វៀតណាមតែងតែខិតខំបំពេញយ៉ាងល្អគោលនយោបាយនិងច្បាប់ដើម្បីធានាសមភាពយេនឌ័រ

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang
 

នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ ក្នុងសន្និសីទកាសែតជាប្រចាំរបស់ក្រសួងការបរទេស ឆ្លើយតបនឹងសំនួរអំពីការចូលរួមរបស់ស្ត្រីក្នុងកងកម្លាំងប៉ូលីសសមុទ្រវៀតណាម អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Le Thi Thu Hang បានអះអាងថា៖ បក្សនិងរដ្ឋវៀតណាមជានិច្ចកាល តែងតែខិតខំប្រឹងប្រែង បំពេញល្អគោលនយោបាយនិងច្បាប់ដើម្បីធានាសមភាព យេន ឌ័រនិងផ្តល់សិទ្ធិអំណាចដល់ស្ត្រី បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ស្ត្រីមានឱកាសទទួលបាននិងចូលរួមលើគ្រប់ជ្រុងជ្រោយនៃជីវភាពសង្គម ក្នុងនោះមានការលើកកម្ពស់ឋានៈនិងតួនាទីរបស់ស្ត្រីនៅក្នុងកងកម្លាំងប្រដាប់អាវុធ។ ហើយរាល់ការខំប្រឹងប្រែងរបស់វៀតណាមក្នុងការអនុវត្តន៍សមភាពយេនឌ័រត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់និងវាយតម្លៃខ្ពស់ផងដែរ។

ដោយកាន់មុខតំណែងការងារខុសៗគ្នាជាច្រើន ក្នុងរយៈពេលកន្លងមក កងកម្លាំងប៉ូលីសសមុទ្រវៀតណាមតែងតែបំពេញភារកិច្ចដែលបានប្រគល់ជូនដោយជោគជ័យ រួមចំណែកដល់ការសម្រេចបាននូវការប្តេជ្ញាចិត្តនយោបាយរបស់បក្សនិងរដ្ឋ ក្នុងនាមជាសមាជិកមានទំនួលខុសត្រូវរបស់សហគមន៍អន្តរជាតិ។ មិនត្រឹមតែប៉ុណ្ណោះ វៀតណាមតែងតែត្រៀមខ្លួនជាស្រេច រួមដៃគ្នាដោះស្រាយបញ្ហាអន្តរជាតិ រក្សាបរិយាកាសសន្តិភាព សន្តិសុខនិងស្ថេរភាពសម្រាប់កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍ក្នុងតំបន់និងលើពិភពលោក៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top