ព័ត៌មាន

វៀតណាមដែលជាសមាជិកសកម្មនិងមានទំនួលខុសត្រូវរបស់សហព័ន្ធសហជីពពិភពលោក

ថ្លែងនៅក្នុងពិធីបើកមហាសន្និបាត អគ្គលេខាធិការ WFTU លោក Georges Mavrikos បានសង្កត់ធ្ងន់លើការអភិវឌ្ឍគួរឱ្យកត់សម្គាល់ទាំងបរិមាណនិងគុណភាពនៃ WFTU ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
  លោក Nguyen Dinh Khang សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានសហព័ន្ធសហជីពពលកម្មវៀតណាមថ្លែងមតិនៅមហាសន្និបាត WFTU លើកទី១៨ (រូបថត៖ TTXVN)  

ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៨ ឧសភា គណៈប្រតិភូនៃសហព័ន្ធសហជីពពលកម្ម វៀតណាម ដឹកនាំដោយលោក Nguyen Dinh Khang ប្រធានសហព័ន្ធសហជីព បានអញ្ជើញចូលរួមមហាសន្និបាតសហជីពពិភពលោក  (WFTU) លើកទី១៨ ដែលប្រព្រឹត្តទៅនៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី។ មហាសន្និបាតនេះមានការចូលរួមដោយគណៈ ប្រតិភូជាង ៤៣០ មកពី  ប្រទេសជុំវិញពិភពលោកចំនួន ១០៦។

ថ្លែងនៅក្នុងពិធីបើកមហាសន្និបាត អគ្គលេខាធិការ WFTU លោក Georges Mavrikos បានសង្កត់ធ្ងន់លើការអភិវឌ្ឍគួរឱ្យកត់សម្គាល់ទាំងបរិមាណនិងគុណភាពនៃ WFTU ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ លោក Georges Mavrikos ក៏បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកយ៉ាងសកម្មរបស់វៀតណាមក្នុងការរក្សានិងពង្រឹងតួនាទីត្រួសត្រាយរបស់ WFTU សម្រាប់កិច្ចការពារសិទ្ធិកម្មករក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ។

ថ្លែងបទបង្ហាញនៅមហាសន្និបាត ប្រធានសហព័ន្ធសហជីពពលកម្មវៀតណាមបានអះអាងថា សហព័ន្ធសហជីពពលកម្មវៀតណាមតែងតែជាសមាជិកសកម្ម មានការទទួលខុសត្រូវ និងតែងតែប្រគៀកស្មារជាមួយអង្គការសមាជិករបស់ WFTU ដើម្បីការពារសិទ្ធិនិងផលប្រយោជន៍របស់កម្មករ។ ប្រធានសហព័ន្ធសហជីពលកម្មវៀតណាមបានវាយតំលៃខ្ពស់ចំពោះគោលជំហរ និងតួនាទីរបស់ WFTU ក្នុងចលនាសហជីពពិភពលោក និងបានថ្លែងអំណរគុណ WFTU ដែលបានជួយនិងគាំទ្រប្រទេសនិងប្រជាជនវៀតណាមក្នុងរយៈពេលកន្លងមក; មានបំណងចង់បន្តទទួលបានការគាំទ្រពីសហភាពសហជីពពិភពលោកនិងអង្គការសមាជិករបស់ខ្លួននាពេលខាងមុខ។

ក្នុងរយៈពេល ៣ ថ្ងៃធ្វើការ អង្គប្រជុំបានពិភាក្សាលើប្រធានបទដូចខាងក្រោម៖ ស្ថានភាពលំបាករបស់ពលករគ្រប់ស្រទាប់វណ្ណនៅលើពិភពលោក ក្នុងបរិបទនៃការរាតត្បាតនៃជំងឺកូវីដ-១៩ និងស្ថានភាពជម្លោះនៅអ៊ុយក្រែនដែលបន្តបង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ អង្គប្រជុំនឹងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលថ្មីដែលក្នុងនោះលោក Nguyen Dinh Khang ប្រធានសហព័ន្ធសហជីពពលកម្មវៀតណាមត្រូវបានតែងតាំងឱ្យកាន់តំណែងជាអនុប្រធាន WFTU នៅក្នុងអាណត្តិបន្ទាប់៕


top