ព័ត៌មាន

វៀតណាមដើរតួនាទីសំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការអាមេរិក-អាស៊ាន

គេហទំព័រ modernpolicy.eu កាលពីថ្ងៃទី២២ ខែធ្នូ បានចុះផ្សាយអត្ថបទសរសេររបស់លោកសាស្ត្រាចារ្យ Pankaj Jha នៃមហាវិទ្យាល័យ O.P Jindal Global (ឥណ្ឌា) ដែលក្នុងនោះវាយតម្លៃថា ដោយសារតែតួនាទីជា ប្រធានអាស៊ានរបស់វៀតណាម អាមេរិកបានបង្កើនការប្រាស្រ័យទាក់ទង ជាមួយសមាគមន៍បណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍ក្នុងឆ្នាំ២០២០។

ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh អញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-អាមេរិក។ (រូបថត៖ TTXVN)


លោកសាសាស្ត្រាចារ្យ Pankaj Jha បានចាត់ទុកថា នៅកិច្ចសន្ទនា អាមេរិក-អាស៊ានលើកទី៣៣ ដែលត្រូវបានរៀបចំឡើងកាលពីថ្ងៃទី៤ សីហា នោះ អាមេរិកបានសង្កត់ធ្ងន់ទៅលើភាពចាំបាច់នៃបណ្ដា គោលការណ៍ដ៏ច្បាស់លាស់និងមានតម្លាភាពដោយឈរលើអនុសញ្ញាអង្គការ សហប្រជាជាតិស្ដីពីច្បាប់សមុទ្រ (UNCLOS) ព្រមទាំងយល់ព្រមជាមួយសាលក្រមឆ្នាំ ២០១៦ របស់តុលាការអាជ្ញាកណ្ដាលអចិន្រ្តៃយ៍ទីក្រុង ឡាអេ (PCA) ក្នុងករណីបណ្ដឹងពាក់ព័ន្ធដល់សមុទ្រខាងកើតផងដែរ។

ក្រោមការដឹកនាំរបស់វៀតណាម អាស៊ានអាចឆ្លើយតបនឹងជម្ងឺរាត ត្បាត Covid-19 ហើយអាមេរិកបានសម្ដែងនូវការជឿជាក់ទៅលើលទ្ធភាព ស្ដារឡើងវិញរបស់អាស៊ាន។ អាមេរិកក៏បានសន្យាផ្ដល់ទឹកប្រាក់ជាង ៨៧ លានដុល្លាអាមេរិកសម្រាប់សេវាកម្មសុខាភិបាលជាបន្ទាន់ ថ្នាំឱសថនិង ការងារបង្ការទប់ស្កាត់ជម្ងឺ Covid-19 របស់អាស៊ានផងដែរ។

ក្រៅពីនោះ លោកសាស្ត្រាចារ្យរូបនេះបានចាត់ទុកថា កម្មវិធីសហប្រតិ បត្តិការផ្នែកបច្ចេកវិទ្យាព័ត៌មានរវាងស្ថាប័នអភិវឌ្ឍអន្តរជាតិអាមេរិក (USAID) ជាមួយមហាវិទ្យាល័យចំនួន១១នៅវៀតណាម នឹងជួយធ្វើទំនើបកម្មបណ្ដាវិទ្យាស្ថានស្រាវជ្រាវបច្ចេកវិទ្យានិងបច្ចេកទេស នៅវៀតណាម។ ប្រការនេះនឹងជំរុញឲ្យវៀតណាមក្លាយទៅជាមជ្ឈមណ្ឌលបច្ចេកវិទ្យាទើបលេចឡើងនៅអាស៊ីអាគ្នេយ៍៕


top