ព័ត៌មាន

វៀតណាមដណ្តើមបានមេដៃមាសចំនួន ២ គ្រឿងក្នុងការប្រឡង ព័ត៌មានវិទ្យាអន្តរជាតិ Olympic


 វៀតណាមដណ្តើមបានមេដៃមាសចំនួន ២ គ្រឿងក្នុងការប្រឡង ព័ត៌មានវិទ្យាអន្តរជាតិ Olympic (Bộ GD&ĐT)
 

ក្រុមនិស្សិត​ព័ត៌មានវិទ្យាជាតិវៀតណាមដែលបានចូលរួមការប្រឡងព័ត៌មានវិទ្យាអន្តរជាតិ Olympic លើកទី ៣១ ដណ្តើម​បានមេដៃមាសចំនួន ២ គ្រឿង មេដៃប្រាក់ចំនួន ១ គ្រឿងនិងមេដៃសំរិទ្ធ ចំនួន ១ គ្រឿងទៀត។ ការប្រឡង​ព័ត៌មានវិទ្យាអន្តរជាតិ Olympic ឆ្នាំ ២០១៩ ត្រូវបានរៀបចំឡើងនៅប្រទេស Azerbaijan ដែលទាក់​ទាញ​ការ​ចូល​រួម របស់ប្រទេសចំនួន ៨៧ លើពិភពលោក។ ដោយមានលទ្ធផលដ៏ត្រចះត្រចង់យ៉ាងដូច្នេះ ក្រុមនិស្សិត​ព៍ត៌មានវិទ្យាជាតិវៀតណាមឈរលំដាប់ថ្នាក់ទី ៤ រួមជាមួយប្រទេសកូរ៉េខាងត្បូង និងបន្ទាប់ពី​បណ្ដា​ប្រទេស​ដូច​ជា រុស្ស៊ី ចិន និងអាមេរិក​៕​
 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 


top