
វៀតណាមដណ្តើមជើងឯក Robocon អាស៊ី-ប៉ាស៊ីហ្វិកជាលើកទី6
នារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧ នៅទីក្រុងតូក្យូ (ជប៉ុន) ក្រុមជម្រើសជាតិ Robocon វៀតណាម ទទួលបានជ័យជំនះក្នុងវគ្គផ្តាច់ព្រ័ត្រ Robocon អាស៊ី-អាគ្នេយ៍ ចំពោះ មុខគូប្រជែងម៉ាឡេស៊ី ទទួលបានពានរង្វាន់ជើងឯកលើកទី៦ ឲ្យវៀតណាម។
មុននឹងមានវត្តមាននៅក្នុងវគ្គផ្តាច់ព្រ័ត្រនេះ វៀតណាមទទួលបានជ័យជំនេះជាបន្ត បន្ទាប់ចំពោះគួប្រជែងដូចជាស្រីលង្កា ឥណ្ឌា ជប៉ុន។ ក្រុមជម្រើសជាតិ Robocon វៀតណាមឆ្នាំនេះ មានសមាជិក១៣នាក់ដែលជានិស្សិតទើប នឹងទទួលបានជ័យ លាភីជើងឯក Robocon ទូទាំងប្រទេស ប្រព្រឹត្តទៅនៅខេត្ត Ninh Binh ភាគខាង ជើងវៀតណាម។ ការប្រឡង Robocon អាស៊ី ប៉ាស៊ីហ្វិក សម្រាប់និស្សិតមកពី មហាវិទ្យាល័យនានាក្នុងតំបន់ ដោយសម្ព័ន្ធសមាគមផ្សាយសម្លេង និងទូរទស្សន៍ អាស៊ី ប៉ាស៊ីហ្វិក (ABU) រៀបចំឡើង៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម