ព័ត៌មាន

វៀតណាមឈ្នះមេដាយមាសមួយក្នុងព្រឹត្តិការណ៍ Cup Aerobic ពិភពលោក

ក្រុមកីឡាកាយសម្ព័ន្ធ Aerobic វៀតណាម ដណ្តើមបានមេដាយមាស ១គ្រឿង មេដាយប្រាក់ ២ គ្រឿង និងមេដាយសំរឹទ្ធ ២គ្រឿង ក្នុងព្រឹត្តិការណ៍ Cup Aerobic ពិភពលោក Suzuki Cup ។
អត្តពលិកវៀតណាមដណ្តើមបានមេដាយមាស ដោយការសម្តែងតាមក្រុម៥នាក់ ក្នុងថ្ងៃប្រកួតចុងក្រោយ ថ្ងៃទី២៣ ខែមេសា។ (រូបថត៖ Melogym)

នៅចុងបញ្ចប់នៃការប្រកួតក្នុងព្រឹត្តិការណ៍ Cup Aerobic ពិភពលោក Suzuki Cup  ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែមេសា នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ក្រុមកីឡាកាយសម្ព័ន្ធ Aerobic វៀតណាមដណ្តើមបានមេដាយមាស ១គ្រឿង មេដាយប្រាក់ ២ គ្រឿង និងមេដាយសំរឹទ្ធ ២គ្រឿង ផងដែរ។

មេដាយមាសត្រូវបានឈ្នះកាលពីថ្ងៃទី ២៣ មេសា ពីការសម្តែងរបស់ក្រុមអត្តពលិក ៥នាក់៖ Nguyen Viet Anh, Vuong Hoai An, Nguyen Che Thanh, Le Hoang Phong, Tran Ngoc Thuy Vi។ ស្នាដៃនេះនឹងរួមចំណែក  លើកទឹកចិត្ត ដល់ស្មារតីប្រកួតប្រជែងរបស់ក្រុមកីឡា Aerobic វៀតណាមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣២ នៅកម្ពុជានាពេលខាងមុខ៕

top