
វៀតណាមឈរលំដាប់ថ្នាក់ទី២ក្នុងតារាងសរុបមេដាយ Sea Games 29
នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ ក្រុមកីឡា វៀតណាមបន្ត ទទួលបានជោគជ័យក្នុងការប្រកួតនៅ មហាស្រពកីឡាអាស៊ីអាគ្នេយ៍លើកទី២៩ ឆ្នាំ២០១៧ (Sea Games 29) នៅទីក្រុង Kuala Lumpur (ម៉ាឡេស៊ី)។ បច្ចុប្បន្ន វៀតណាមបានឈរលំដាប់ថ្នាក់ទី២ ក្នុងតារាង សរុបមេដាយដោយក្នុងនោះ មេដាយមាសមាន២៧គ្រឿង។ ត្រឹមតែក្នុងថ្ងៃទី២៣ ខែសីហា កីឡាករវៀតណាមទទួលបានបន្ថែមមេដាយមាសរាប់សិបនៃវិញ្ញាសារ កាយសម្ព័ន្ធ ប្រណាំងកង់ អត្តពលកម្ម និង Karatedo។ ជាពិសេស កីឡា ករ Ha Minh Thanh ទទួលបានមេដាយមាសលើវិញ្ញាសារបាញ់កាំភ្លើងខ្លីរយៈ២៥ម៉ែត្រ។ ស្នាដៃទទួលបាន៥៨៦ពិន្ទុះរបស់ Minh Thanh មិនត្រឹម តែបំបែកឯកទគ្គកម្ម Sea Games ប៉ុណ្ណោះទេ ថែមទាំងស្ថិត ក្នុងក្រុមកីឡាករពិភពលោកចំណោម១០នាក់ ទៀតផង៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម