ព័ត៌មាន

វៀតណាមឈរឈ្មោះឡើងវិញក្នុងការបោះឆ្នោតក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិអាណត្តិ២០២៦-២០២៨

បេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ (ទីក្រុង ញូវយ៉ក សហរដ្ឋ អាមេរិក) កាលពីថ្ងៃទី ១២ ធ្នូ បានរៀបចំពិធីប្រកាសការឈរឈ្មោះឡើងវិញរបស់ វៀតណាមនៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២៦-២០២៨។ ពិធីនេះធ្វើឡើងក្នុងឱកាសទិវាសិទ្ធិមនុស្សអន្តរជាតិ។
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀត ណាមលោក Do Hung Viet ថ្លែងមតិក្នុងពិធី។
(រូបថត៖ VNA)
អញ្ជើញចូលរួម និងថ្លែងមតិក្នុងពិធីនេះ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀត ណាមលោក Do Hung Viet បានថ្លែងអំណរគុណចំពោះប្រទេសនានាដែលបានជឿ ទុកចិត្តបោះឆ្នោតជ្រើសរើសវៀតណាមជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២៣-២០២៥។ លោកអនុរដ្ឋមន្រ្តីបានអះអាងថា ក្នុង សមាជិកភាពអស់រយៈពេល ២ ឆ្នាំកន្លងទៅ វៀតណាមបានជំរុញអាទិភាពនានាអំពី ការការពារក្រុមជនងាយរងគ្រោះជំរុញសមភាពយេនឌ័រ សិទ្ធិធ្វើពលកម្ម សិទ្ធិទទួលបាន ការថែទាំសុខភាព សិទ្ធិអប់រំ ព្រមទាំងបានធ្វើជាអធិបតីក្នុងសេចក្តីសម្រេចចិត្តស្តីពី “ការរំលឹកខួបលើកទី ៧៥ នៃសេចក្តីថ្លែងការណ៍អន្តរជាតិអំពីសិទ្ធិមនុស្ស (UDHR) និងខួបលើកទី ៣០ នៃសេចក្តីថ្លែងការណ៍និងកម្មវិធីសកម្មភាពទីក្រុងវីយែន (VDPA)” ក៏ដូចជាសេចក្ដីសម្រេចចិត្តស្ដីពី “ការប្រែប្រួលអាកាសធាតុ និងសិទ្ធិមនុស្ស” ដែលបន្សល់ទុកនូវសញ្ញាសម្គាល់ដ៏ច្បាស់លាស់របស់វៀតណាម នៅក្នុងស្ថាប័នសំខាន់ របស់អង្គការសហប្រជាជាតិសម្រាប់ការការពារសិទ្ធិមនុស្ស។
លោកអនុរដ្ឋមន្ត្រី លោក Do Hung Viet បានសង្កត់ធ្ងន់ថា សមិទ្ធិផលសេដ្ឋកិច្ច សង្គមគួរឲ្យកត់សម្គាល់របស់វៀតណាមក្រោយរយៈពេលជិត ៤០ ឆ្នាំនៃបុព្វហេតុ ផ្លាស់ប្ដូរថ្មីគឺជាលទ្ធផលនៃគោលជំហរដាក់មនុស្សជាមជ្ឈភាពនៃគោលនយោបាយ អភិវឌ្ឍន៍ទាំងអស់ វិធីអភិក្រមប្រកបដោយតុល្យភាពសម្រាប់ការលើកកម្ពស់សិទ្ធិ មនុស្សគ្រប់ជ្រុងជ្រោយពីសិទ្ធិស៊ីវិល និងនយោបាយ រហូតដល់សិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ ក៏ដូចជាផ្តល់អាទិភាពដល់ការយកចិត្តទុកដាក់ និងការការពារក្រុមងាយរងគ្រោះ ក្រៅពីការខិតខំប្រឹងប្រែងដ៏ធំធេងរបស់ប្រជាជន វៀតណាមទាំងក្នុងនិងក្រៅប្រទេស។
លោកអនុរដ្ឋមន្ត្រី Do Hung Viet សង្ឃឹមថា បណ្តាប្រទេសនឹងបន្តគាំទ្របេក្ខភាព របស់វៀតណាមសម្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិអាណត្តិ ២០២៦-២០២៨ ដោយអះអាងយ៉ាងមុតមាំថា ប្រសិនបើជាប់ឆ្នោត វៀតណាមនឹងបន្ត ចូលរួមយ៉ាងសកម្ម ប្រកបដោយការស្ថាបនា និងការទទួលខុសត្រូវ នឹងខិតខំ ប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីជំរុញការអនុវត្តគោលដៅរួមរបស់ក្រុមប្រឹក្សាសិទ្ធិ មនុស្សនោះ គឺធានាឲ្យការទទួលបានផលពីសិទ្ធិមនុស្សរបស់មនុស្សទាំងអស់នៅជុំវិញ ពិភពលោកកាន់តែប្រសើរឡើង៕

top